ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​ស្វែង​រក​ការ​វិនិយោគ​ទុន​និង​ទំនាក់ទំនង​ពាណិជ្ជកម្មពី​ប្រទេស​​ចិន​


កម្មករ​កំពុង​បំពាក់​ខ្សែ​នៅ​លើ​ស្ពាន Golden Bridge នៃ​ Silk Road នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ជាតិ​ទីតាំង​សម្រាប់​វេទិកា Belt and Road សម្រាប់សហប្រតិបត្តិការ​អន្តរជាតិ​នៅ ទីក្រុង​ប៉េកាំង​កា​ល​ពី​ថ្ងៃទី​១៨ មេសា ២០១៧។

លោកប្រធានាធិបតីរុស្សី Vladimir Putin នឹង​ធ្វើដំណើរ​ទៅ​កាន់ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ​ស្អែកនេះ​ដើម្បី​ចូល​រូម​ជាមួយ​ពួក​មេដឹកនាំនៃ​ប្រទេសជាតិ២៧ទៀតនៅ​ក្នុង​សន្និសីទកំពូល​នៃ​អង្គការ​ One Belt​ One Road ហៅ​កាត់ថា OBOR នៅ​ក្នុង​ក្រុងប៉េកាំង។​

គម្រោងការ​ធំ​មហិមានេះ​ដឹកនាំ​ដោយ​ប្រទេស​ចិនមាន​គោលដៅ​ធ្វើឱ្យមាន​ឡើងវិញ​នូវ​ផ្លូវជំនួញសូត្រ​និង​ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រដោយ​ពង្រីក​ការ​បណ្តាក់ទុនក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធដែលភ្ជាប់ទ្វីបអាស៊ី ទ្វីបអាហ្រ្វិក និង​ទ្វីបអឺរ៉ុប។​

នៅ​ពេល​ដែល​ប្រទេស​ចិន​គ្រោង​នឹង​ធ្វើវិនិយោគរាប់សិប​ពាន់លានដុល្លារ​នៅ​ក្នុង​ការ​ផ្តល់ប្រាក់សម្រាប់ទស្សនៈវិស័យ​ធំមហិមានេះ​ មានការ​បង្ហាញសេចក្តី​ល្អិតល្អន់តែ​បន្តិច​បន្តួចអំពី​ថា​តើ​គម្រោង​ការ​នេះ​នឹងមានដំណើរ​ការ​បែប​ណា។

ការ​គ្មាន​ការនិយាយ​ចំៗ​ជា​ពិសេសអំពី​គម្រោងការ​នេះ​និង​ការគ្មាន​សេចក្តី​សង្ឃឹម​សម្រាប់​រយៈពេល​យូរ​លើ​គម្រោងការនេះ​បាននាំឱ្យ​ពួក​អ្នកសង្កេតការ​ខ្លះ​សន្មត​ថា​រហូត​មក​ដល់ពេលនេះ​ផ្លូវ​សូត្រ​ថ្មី​របស់ប្រទេស​ចិន​គឺអំពីនយោបាយ​និង​និមិត្តរូប។ ក៏​ប៉ុន្តែ​ពួក​អ្នកវិភាគ​នៅ​ក្នុង​ក្រុងម៉ូស្គូ​និយាយ​ថា​ប្រទេស​រុស្សី​ចូលរួម​ក្នុង​គម្រោងការ​នេះ​គឺ​សម្រាប់តែប្រាក់កាសប៉ុណ្ណោះ។

កាល​ពី​ពីរបី​ឆ្នាំមុន​នេះ​ ប្រទេស​ចិន​បានបណ្តាក់ទុន​ជាង​៣០០​ពាន់លាន​ដុល្លារក្នុង​គម្រោងការ​ក្នុងពួក​ប្រទេស​នៃអង្គការ One Belt One Road ហើយ​ពួកមន្ត្រី​ចិន​បាន​និយាយ​ថា​កិច្ចព្រមព្រៀងជាង​៥០​នឹង​ត្រូវ​ចុះហត្ថលេខានៅ​ក្នុង​ការប្រជុំ​នៅ​សប្តាហ៍ក្រោយ​នា​ក្រុងប៉េកាំង៕

XS
SM
MD
LG