ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bernie Sanders ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ត្រឡប់​ទៅ​គាំទ្រ​លោកស្រី Hillary Clinton


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម​សន្និបាតជាតិ​ របស់​ខ្លួន​នៅក្នុង​ទីក្រុង​Philadelphia នៅក្នុង​សប្តាហ៍​នេះ​ ចំពេល​ដែល​មាន​ភាពតានតឹង​សារជា​ថ្មី​ រវាង​ក្រុម​អ្នកគាំទ្រ​របស់​លោកស្រី Hillary Clinton ដែល​កំពុង​តែ​រង់ចាំ​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី ​និង​ក្រុម​អ្នកគាំទ្រ​របស់​លោក Bernie Sanders ​អតីត​គូប្រកួត​ប្រជែង​របស់​លោកស្រី Clinton។​ ក្រុម​អ្នកគាំទ្រ​របស់​បេក្ខជន​ដែល​បាន​បោះបង់​ចោល​បេក្ខភាព​ បាន​ខឹង​សម្បារ​នឹង​ការ​បែកធ្លាយ​អ៊ីម៉ែល​ ពី​ខាង​ក្រុម​មន្រ្តី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ហាក់​ដូច​ជា​បាន​បង្ហាញ​ថា​ ពួកគេ​ពេញចិត្ត​លោកស្រី​ Clinton ជាង​លោក Bernie​ នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​។​ លោក Jim Malone អ្នក​ឆ្លើយឆ្លង​ថ្នាក់ជាតិ​របស់​VOA ​ ជូន​សេចក្តី​រាយការណ៍​បន្ថែម​ពី​ទីក្រុង Philadelphia។ អ្នកស្រី ស៊ូ ពេជ្រចិន្តា​ ជូនសេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG