ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ឧកញ៉ា​ទ្រី ភាព


រថយន្ត​ដឹក​ឈើ​រង់​ចាំ​​នៅ​ច្រក​ព្រំដែន​បាវិត​​កាល​ពី ខែ​ធ្នូ​ឆ្នាំ​១៩៩៧ ដើម្បី​ទទួល​អាជ្ញាប័ណ្ណ​ដឹក​ឈើ​ចូល​ប្រទេស​វៀតណាម។ (AFP)
រថយន្ត​ដឹក​ឈើ​រង់​ចាំ​​នៅ​ច្រក​ព្រំដែន​បាវិត​​កាល​ពី ខែ​ធ្នូ​ឆ្នាំ​១៩៩៧ ដើម្បី​ទទួល​អាជ្ញាប័ណ្ណ​ដឹក​ឈើ​ចូល​ប្រទេស​វៀតណាម។ (AFP)
អង្គការ​ដែល​មាន​ឈ្មោះ​ថា​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ​(Cambodia Human Rights Task Force) ​បាន​បង្ហាញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ឧកញ៉ា​ទី្រ ភាព ​ដែល​មាន​សម្ព័ន្ធភាព​យ៉ាង​រឹងមាំ​ក្នុង​គណបក្ស​កាន់​អំណាច​និង​ជាមួយ​អង្គភាព​ប្រដាប់​អាវុធ ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​២៧​កន្លែង​នៅក្នុង​ខេត្ត​ដែល​សម្បូរ​ព្រៃឈើ​ចំនួន​១២។

ក្នុង​ចំណោម​ខេត្ត​ទាំង​នោះ​មាន​ខេត្ត​កំពង់ស្ពឺ ​កោះកុង ​ពោធិ៍សាត់ ​ព្រះវិហារ ​កំពង់ធំ ​ក្រចេះ​ ស្ទឹងត្រែង ​រតនៈគីរី ​មណ្ឌលគីរី ​ឧត្តរមានជ័យ​ និង​ខេត្ត​សៀមរាប។

លោក​អ៊ូច ឡេង ​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​និង​លោក​កែវ ប៊ុនធា ​ទីប្រឹក្សា​ផ្នែក ច្បាប់​នៃ​អង្គការ​នេះ​បាន​រាយការណ៍​មកថា​អង្គការ​នេះ​បាន​រកឃើញ​កន្លែង​ស្តុកឈើ​ធំៗ​ចំនួន​១៥​កន្លែង​ហើយ​ប្រជាពលរដ្ឋ​ជាង​១.៤០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយសារ​ការ​កាប់ បំផ្លាញ​ព្រៃឈើ​នេះ។

លោក​អ៊ូច ឡេង ​ឲ្យ​ដឹង​ថា​លោកឧកញ៉ា​ទ្រី ភាព​មាន​កន្លែង​ស្តុក​ឈើ​ទុក​ក្នុង​ទីស្នាក់​ការ​រដ្ឋបាល​សាធារណៈ​រាប់​ទាំង​កងកម្លាំង​ទាហាន​និង​នគរបាល​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «អាជីវកម្ម​របស់​ទ្រី ភាព​គឺ​គាត់​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ការប្រមូល​ព្រៃ​ឈើ​ដែល​មាន​តម្លៃ​យក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បរទេស​តាម​រយៈ​ប្រទេស​វៀតណាម»។​

លោក​ទ្រី ភាព ​ត្រូវ​បានគេដឹង​ថា​ ជា​កូន​ប្រសារ​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ដែល​វិនិយោគ​លើតំបន់​បឹងកក់​ដ៏​ចម្រូង​ចម្រាស់​និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ក្រុមប្រដាប់​អាវុធ​ផង​ដែរ។

លោក​កែវ ធា​ បញ្ជាក់​ថា​ទង្វើ​របស់​ក្រុម​ហ៊ុន​លោក​ ឧកញ៉ា​ទ្រី ភាព​គឺ​មាន​លក្ខណៈ​ផ្ទុយ​នឹង​ច្បាប់​ហើយ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​និយាយ​ដោយខ្លី គឺ​ខុស​ច្បាប់​ហើយ។​ ទីមួយ​គាត់​មិន​បាន​បង្ហាញ​ទៅ​ដល់​សាធារណជន​ថា​ចំនួន​ឈើ​ហ្នឹង​ប៉ុន្មាន​ទេ​ហើយ​កន្លែង​ស្តុកទុក​ឈើ​នៅ​កន្លែង​ណា។ នេះ​គឺ​ជា​អំពើ​ខុសច្បាប់​ហើយ​ប្រសិន​បើ​គាត់​មាន​ការ​លាក់​លៀម​និង​បញ្ជូន​ឈើ​ទៅ​ឱ្យ​ក្រុមហ៊ុន»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG