ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ប្រទេស​ហៃទី លោក Rene Preval បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ


រូបភាព​ឯកសារ៖ ប្រធានាធិបតី​ប្រទេស​ហៃទីលោក​ Rene Preval (កណ្តាល) និយាយ​ទីកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពីលោក​បាន​បោះ​ឆ្នោត​នៅស្ថានីយ៍បោះឆ្នោត​ទីក្រុង Port-au-Prince។
រូបភាព​ឯកសារ៖ ប្រធានាធិបតី​ប្រទេស​ហៃទីលោក​ Rene Preval (កណ្តាល) និយាយ​ទីកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពីលោក​បាន​បោះ​ឆ្នោត​នៅស្ថានីយ៍បោះឆ្នោត​ទីក្រុង Port-au-Prince។

អតីត​ប្រធានាធិបតី​ប្រទេស ហៃទី លោក Rene Preval ដែល​ដឹកនាំ​ប្រទេស​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ស្ថិត​ក្នុង​គ្រោះ​រញ្ជួយដី​ដ៏​អាក្រក់​កាលពី​ឆ្នាំ២០១០​នោះ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ ក្នុង​វ័យ ៧៤ឆ្នាំ។

រដ្ឋាភិបាល​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក​នោះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​ក្រុម​គ្រួសារ​សព​ថា លោក Preval បាន​ស្លាប់​ដោយ​សារ​តែ​គាំង​បេះ​ដូង។

លោក Preval កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈ​ពេល​២អាណត្តិ​គឺ​ពី​ចន្លោះ​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០១ និង​ពី​ចន្លោះ​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០១១។ លោក​គឺ​ជា​ប្រធានាធិបតី​ហៃទី​ដំបូង​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​កាន់​តំណែង​ពេញ​មួយ​អាណត្តិ ហើយ​ក្រោយមក​លោក​បាន​ផ្ទេរ​តំណែង​ប្រកប​ដោយ​សន្តិវិធី​ទៅ​កាន់​អ្នក​ស្នង​តំណែង​ពី​លោក។ លោក​ក៏​ជា​ប្រធានាធិបតី​ដំបូង​ដែល​បាន​កាន់​តំណែង​ចំនួន២អាណត្តិ​ដោយ​ពុំ​ត្រូវ​បាន​ចាប់​ខ្លួន និរទេ្ទស​ខ្លួន ឬ​ត្រូវ​បាន​សម្លាប់​ផង​ដែរ។

នៅ​ក្នុង​សារ​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter លោក​ប្រធានាធិបតី Jovenel Moise បាន​ហៅ​លោក Preval ថា​ជា ​«កូន​ប្រុស​ដ៏​មាន​កិត្តិយស​របស់​ហៃទី‍»។

មន្ត្រីកាទូត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ហៃទី ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ៕

XS
SM
MD
LG