\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ខំ​ប្រឹងប្រែង​បន្ត​ធ្វើ​ឡើង​​ដើម្បី​ស្តា​រ​រដ្ឋ Louisiana ​ឡើង​វិញ


កិច្ច​ខំ​ប្រឹងប្រែងស្តារឡើង​​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ដ៏​ធំ ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Louisiana ភាគ​អាគ្នេយ៍​ នៅពេល​ដែល​ជន​រងគ្រោះ​ដោយ​សារទឹក​ជំនន់​ បន្ត​បោស​សម្អាត​ ​និង​ជួសជុល​ផ្ទះសម្បែង​ឡើង​វិញ​ ក៏​ដូចជា​ស្វែងរក​មនុស្ស​ដែល​អាច​ជាប់​គាំង​ដោយ​សារ​ទឹក​ជំនន់​យ៉ាង​ធំ​នេះ។

កិច្ច​ខំ​ប្រឹងប្រែងស្តារឡើង​​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ដ៏​ធំ ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Louisiana ភាគ​អាគ្នេយ៍​ នៅពេល​ដែល​ជន​រងគ្រោះ​ដោយ​សារទឹក​ជំនន់​ បន្ត​បោស​សម្អាត​ ​និង​ជួសជុល​ផ្ទះសម្បែង​ឡើង​វិញ​ ក៏​ដូចជា​ស្វែងរក​មនុស្ស​ដែល​អាច​ជាប់​គាំង​ដោយ​សារ​ទឹក​ជំនន់​យ៉ាង​ធំ​នេះ។

កិច្ច​ខំ​ប្រឹងប្រែងស្តារឡើងដោយ​សារ​គ្រោះ​មហន្ត​រាយ​ដ៏​ធំ ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Louisiana ភាគ​អាគ្នេយ៍​ នៅពេល​ដែល​ជន​រងគ្រោះ​ដោយ​សារទឹក​ជំនន់​ បន្ត​បោស​សម្អាត​ ​និង​ជួសជុល​ផ្ទះសម្បែង​ឡើង​វិញ​ ក៏​ដូចជា​ស្វែងរក​មនុស្ស​ដែល​អាច​ជាប់​គាំង​ដោយ​សារ​ទឹក​ជំនន់​យ៉ាង​ធំ​នេះ។ ទឹក​ជំនន់ ដែលមាន​កម្លាំង​យ៉ាង​ខ្លាំង​ ​ក៏​បាននាំ​យក​ក្តាមឈូស​នៅ​កន្លែង​បញ្ចុះ​សព​ខ្លះ​ទៅ​ជាមួយ​ផង​ដែរ​។

ទឹក​ជំនន់​ ដែល​កាកបាទ​ក្រហម​អាមេរិកាំង​ពណ៌នា​ថា ​ជា​គ្រោះ​មហន្ត​រាយធម្មជាតិ​ដ៏​ធំ​បង្អស់ដែល​បាន​កើត​មាននៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ព្យុះ​សង្ឃរា Sandy ​មក​បាន​ឆក់យក​ជី​វិត​មនុស្សយ៉ាងហោច​ណាស់​ ១៣​នាក់ដែរ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ប្រហែល​ប្រាំមួយ​ម៉ឺន​ខ្នង។​ មនុស្ស​ជាង​មួយ​សែននាក់ ​បាន​ចុះ​ឈ្មោះ​សុំ​ជំនួយ​សហព័ន្ធ។

​នៅ​ពេលមនុស្សនៅ​ក្នុង​តំបន់​ដែល​រងការ​ខូចខាត​ដោយ​ទឹក​ជំនន់​ប៉ុនប៉ង​ចេញ​ឲ្យ​ផុត​ពី​មហន្តរាយ​នេះ ​មនុស្ស​ជា​ច្រើន​កំពុង​ងឿងឆ្ងល់​ថាតើ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ពុំ​បាន​ដឹង​ពី​កម្លាំង​ព្យុះ​ដ៏​ខ្លាំង​នេះ។ អ្នក​ឧតុនិយម Ryan Maue នៃ​អង្គការ WeatherBell ​បាន​និយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​៨និងទី១៤ខែ​សីហា​ ទឹកភ្លៀង​ជិត​២៧​លានលានលីត្រ​បាន​ធ្លាក់​លើ​រដ្ឋ Louisiana ដែល​មាន​ចំនួន​៣​ដង​លើសពី​ចំនួន​ទឹក​ភ្លៀង​បង្កឡើងដោយ​ព្យុះ​សង្ឃរា Katrina ​កាល​ពី​ឆ្នាំ​២០០៥។ ​លោកMarshall Shepherd ​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​បរិយាកាសនៃ​សាកលវិទ្យា​ល័យ Georgia ​ជឿ​ជាក់​ថា ​បញ្ហា​ទាក់​ទង​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​មនុស្ស​មិន​បាន​ដឹង​ពី​ទឹក​ជំនន់​នេះ។ នៅ​ក្នុង​អត្ថបទ​មួយ លោក​សាស្រ្តាចារ្យ​បាន​សរសេរ​ថា ​ប្រព័ន្ធ​ព្យុះ​ដែល​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​មិន​មាន​ឈ្មោះ​ទេ។

លោក​និយាយ​ថា «សាធារណជន​អាមេរិកាំង​ទម្លាប់​ទទួល​បានដឹង​ឈ្មោះ​ព្យុះខ្លាំង​ៗ​ថា​ជា​គ្រោះ​ថ្នាក់‍»៕

XS
SM
MD
LG