ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ជំនឿ​ពលរដ្ឋ​លើ​រដ្ឋាភិបាល​ធ្លាក់ចុះ​ខ្លាំង ​រាល់​ពេល​មាន​សំណុំរឿង​ឃាតកម្ម


ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​
ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​

ការបាត់​បង់​ជំនឿរបស់​ពលរដ្ឋ​មក​​លើ​រដ្ឋាភិបាល តែង​តែ​បង្ហាញ​ឱ្យ​ឃើញច្បាស់​នៅ​រាល់​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ធំៗ​កើត​មាន​ឡើង​ ​ដូចជា​ការ​ធ្វើ​ឃាត​មនុស្ស​សំខាន់ៗ​ក្នុង​សង្គម។

ការបាត់​បង់​ជំនឿរបស់​ពលរដ្ឋ​មកលើ​រដ្ឋាភិបាល តែង​តែ​បង្ហាញ​ឱ្យ​ឃើញច្បាស់​នៅ​រាល់​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ធំៗ​កើត​មាន​ឡើង​ ​ដូចជា​ការ​ធ្វើ​ឃាត​មនុស្ស​សំខាន់ៗ​ក្នុង​សង្គម។ នេះ​បើតាម​ការ​សង្កេត​របស់​អ្នកវិភាគ​ម្នាក់។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ យល់​ថា ​កត្តា​នេះ​បណ្តាល​មក​ពី​អំពើ​អយុត្តិធម៌​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​រួម​មាន​ការ​បង់​ពន្ធ​ ការធ្វើ​ចរាចរណ៍ ការ​លក់ដូរ​ទំនិញនិង​អំពើ​ពុករលួយ​ជាដើម​ បាន​ជំរុញ​ឱ្យ​មាន​ការបាត់​បង់​ជំនឿ​បន្តិច​ម្តងៗ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ហើយ ​នៅ​ពេល​ដែល​មាន​ករណី​ធំៗ​ដូចជា​ឃាតកម្ម​លើ​មនុស្ស​សំខាន់ៗ ​ដូច​ជា​លោក ​ជា វិជ្ជា លោក ​ឈុត វុទ្ធី និង​លោក កែម ឡី​ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​មាន​ជំនឿ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ឡើយ។

លោក​ ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ។
លោក​ ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ។

លោក ​ឱក សេរីសោភក្តិ៍ ​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​យល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ ហើយ​ការ​ធ្វើ​ទង្វើ​ដែល​បង្ក​ការ​ក្តៅក្រហាយ​ គឺ​កាន់តែ​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​កាន់តែ​ធ្លាក់ចុះ។ ដូចជា​ករណី​ធ្វើ​ឃាត​លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយ៍ភាព​កាលពីថ្ងៃ​ទី​១០ ​ខែ​កក្កដា លោក ឱក សេរីសោភក្តិ៍ យល់​ស្រប​តាម​ការ​ទាមទារ​របស់មហាជន​ដែល​គាំទ្រ​ឱ្យ​មាន​ការហៅ​អន្តរជាតិ​ចូលរួមក្នុងការ​ស៊ើបអង្កេត​ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ការ​រក​យុត្តិធម៌​សម្រាប់​គ្រួសារ​ជន​រងគ្រោះ​បាន​សុក្រិត ​និង​ពលរដ្ឋ​ស្ងប់​ចិត្ត​។ ការណ៍​នេះ​ក៏​អាច​បង្កើន​ជំនឿ​លើ​រដ្ឋាភិបាល ហើយ​ជៀសវាង​ការ​ធ្វើ​អាជីវកម្ម​នយោបាយណា​មួយ​ផង​ដែរ៕

XS
SM
MD
LG