ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាននៅឆ្នាំ ២០១៦ ធ្វើឲ្យពិភពលោកឈឺក្បាល
ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានមានសភាពកាន់តែអាក្រក់ឡើងនៅក្នុងឆ្នាំ ២០១៦។ ភាពតានតឹងកាន់តែកើនឡើងនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភ ដោយហេតុថា ប្រទេសទាំងពីរដែលជាប្រទេសជិតខាងគ្នានេះ បានវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមជាច្រើនលើកច្រើនសារកាលពីអតីតកាល ហើយនាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ អ្នកស្រី Ayesha Tanzeem នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន។ ហើយលោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕