ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​បាតុករ​ហ្វីលីពីន​ប្រារព្ធ​ខួប​បដិវត្តន៍​ដើម្បី​ថ្កោលទោស​ការ​សម្លាប់​មនុស្ស


នេះ​ជារូបភាព​ផ្តល់​ដោយ​ជាងថតរូប​របស់​ប្រធានាធិបតី​នៅ Malacanang Palace លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ថ្លែង​ទៅកាន់​ក្រុម​ប៉ូលិស​នៅ​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ ២០១៧។

នេះ​ជារូបភាព​ផ្តល់​ដោយ​ជាងថតរូប​របស់​ប្រធានាធិបតី​នៅ Malacanang Palace លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ថ្លែង​ទៅកាន់​ក្រុម​ប៉ូលិស​នៅ​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ ២០១៧។

ក្រុម​ឆ្វេង​និយម​និង​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រាប់​រយ​នាក់​បាន​ប្រារព្ធ​គម្រប់​ខួប​នៃការ​ធ្វើ​បដិវត្តន៍​ឆ្នាំ១៩៨៦ ដែលបាន​ទម្លាក់មេដឹកនាំផ្តាច់ការ​របស់​ហ្វីលីពីន​លោក Ferdinand Marcos ចេញពី​តំណែង ដើម្បី​ព្រមាន​ដល់ទំនោរ​ទៅ​ខាង​កុម្មុយនីស្ត​ផ្តាច់ការ​របស់មេដឹកនាំ​នាពេល​បច្ចុប្បន្ន ហើយ​ដើម្បី​ថ្កោលទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ដែល​អនុញ្ញាត​ឲ្យ​បញ្ចុះ​សពរបស់​លោក Marcos នៅ​ឯ​កន្លែង​បញ្ចុះ​សព​វីរៈបុរស។

​ក្រុម​សកម្មជន​ជាងមួយពាន់​នាក់​មក​ពី​ក្រុម​ផ្សេងៗ​គ្នា​បាន​ប្រមូលផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ៏​នេះ នៅឯ​លាន​ប្រជាធិបតេយ្យដែល​ស្ថិត​នៅ​តាម​មហាវិថី​ក្នុង​ទីក្រុង​ម៉ានីល ជាទី​ដែល​ពលរដ្ឋ​ហ្វីលីពីន​រាប់​លាន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​៣១ឆ្នាំ​មុន ដែល​ជា​ការបះបោរ​ប្រកប​ដោយ​សន្តិវិធី ដើម្បី​ទម្លាក់​លោក Marcos ចេញ​ពី​តំណែង។ ការ​ទម្លាក់​លោក Marcos ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​គឺ​ដោយ​សារ​តែ​បញ្ហា​ពុករលួយ​ដ៏ធ្ងន់ធ្ងរ​និង​ការ​បំពាន​សិទ្ធិមនុស្ស​។

ពិធី​រំឮកខួប​នៃ​ការ​ធ្វើ​បដិវត្តន៍​មាន​សភាព​តឹងរ៉ឹង បើ​ធៀប​ជាមួយ​នឹង​ឆ្នាំ​មុនៗ ហើយ​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​អនុញ្ញាត​ឲ្យ​បញ្ចុះ​សាកសព​របស់​លោក Marcos នៅ​ទីបញ្ចុះសព​វីរៈបុរស​កាលពី​ខែ​វិច្ឆិកានោះ មិន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​នោះ​ទេ៕

XS
SM
MD
LG