ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តមាន​លោក​ហ៊ុន ម៉ាណែត​នៅ​ឡុងប៊ិច​ នាំ​ឱ្យ​មាន​បាតុកម្ម​ពេល​ដង្ហែរ​បុណ្យ​ចូលឆ្នាំ

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វត្តមាន​លោក​ហ៊ុន ម៉ាណែត​នៅ​ឡុងប៊ិច​នាំ​ឱ្យ​មាន​បាតុកម្ម​ពេល​ដង្ហែរ​បុណ្យ​ចូលឆ្នាំ

នេះ​គឺ​ជា​ខួប​លើក​ទី​១០ ​ប៉ុន្តែ​កម្មវិធី​ទាំង​មូល​មិន​សូវ​ជា​ដំណើរ​ការ​ល្អ​ដូច​លើក​មុនៗ​ទេ​ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​សប្បាយចិត្ត​ ព្រោះ​តែ​លោក ហ៊ុន​ ម៉ាណែត​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​គម្រោង​ចង់​ចូលរួម។

ពិធី​ដើរ​ក្បួន​ដង្ហែរ​ដើម្បី​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ទី​ក្រុង​ឡុងប៊ិច​ រដ្ឋកាលីហ្វ័រញ៉ា​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ បើទោះ​ជា​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សហគមន៍​ក្តី។

ពិធី​ប្រចាំ​ឆ្នាំ​នេះ​ មាន​រំលេច​ដោយ​ការ​បង្ហាញ​ពី​សិល្បៈ វប្បធម៌​ ប្រពៃណី​ដ៏​ល្អ​របស់​កម្ពុជា ​និង​សេវា​សាធារណៈ​មួយ​ចំនួន​ដែល​មាន​នៅក្នុង​ទីក្រុង ​ដូច​ជា​ប៉ូលិស ​រដ្ឋបាល​ក្រុង ​និង​មហាវិទ្យាល័យ​សហគមន៍​ជាដើម។ អ្នក​ចូលរួម​ដង្ហែរ​បាន​ដើរ​លើ​កំណាត់​ផ្លូវ​អាណាហែម​ដែល​ជាផ្នែកមួយ​នៃ​ក្រុង​ខ្មែរ។​

នេះ​គឺ​ជា​ខួប​លើក​ទី​១០ ​ប៉ុន្តែ​កម្មវិធី​ទាំង​មូល​មិន​សូវ​ជា​ដំណើរ​ការ​ល្អ​ដូច​លើក​មុនៗ​ទេ​ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​សប្បាយចិត្ត​ ព្រោះ​តែ​លោក ហ៊ុន​ ម៉ាណែត​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​គម្រោង​ចង់​ចូលរួម។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ប៉ុន្តែ​លោក​ ហ៊ុន​ ម៉ាណែត​ បាន​សម្រេច​ដក​ខ្លួន​ចេញ​មិន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​ក្រុម​អ្នក​រៀប​ចំ​ បន្ទាប់ពី​មាន​ការគំរាម​ធ្វើ​បាតុកម្ម។យ៉ាង​ណា​ក៏​ដោយ​ ក្រុម​បាតុករ​ដែល​មាន​អ្នក​ចូលរួម​ជា​ច្រើន​រយនាក់​នៅ​តែធ្វើ​បាតុកម្ម​ បើទោះបី​ជា​មិន​មាន​វត្តមាន​លោក​នៅ​ក្នុង​ពិធី​នោះ​ក្តី។

លោកស្រី ឃីម អែនី យ៉ន ​បាតុករ​ម្នាក់​ដែល​បាន​នាំ​កូនស្រី​មក​ចូលរួម​បាតុកម្ម​ដែរ​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​តវ៉ា​មិន​ពេញចិត្ត​ត្រង់​កន្លែង​លោក​ ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត​ហ្នឹង​ធ្វើបាប​ខ្មែរ​សម្លាប់​កាប់​ខ្មែរ​យើង​ លក់​ទឹកដី​ឱ្យ​យួន​យក​ទឹក​ដី​ឱ្យ​យួន​ លក់ឧត្តម​គតិ​ខ្លួន​គាត់​ទាំងឪ​និង​កូន​។ ពួក​ខ្ញុំ​អត់​ពេញ​ចិត្ត​ឱ្យ​គាត់​ចូល​មក​Parade ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​ទេ​ ព្រោះ​ដី​ទឹក​សហរដ្ឋ​អាមេរិក​នេះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ ​ពួកយើង​មិន​ស្វាគមន៍​ទេ មិន​ទទួល​ស្គាល់​ឱ្យ​មក​ទេ។ ពួក​យើង​មក​នេះ​ មក​សម្តែង​ការ​ឈឺចាប់ ​មិន​មែន​មក​ទទួល​ Cambodian New Year ​ទេ។ ប៉ុន្តែ​រាល់ឆ្នាំ​ពួកយើង​សប្បាយ​អរ​ណាស់​ ប៉ុន្តែ​ឆ្នាំ​នេះ​ពួកយើង​ឈឺចាប់‍»។

បាតុករ​ម្នាក់ទៀត​ឈ្មោះ ខេង សុង​ ដែល​មក​ពី​ទីក្រុង​ឡុងប៊ិច ​ក៏​សម្តែងការ​ជំទាស់​ស្រដៀង​នេះ​ដែរ។​ «ខ្ញុំ​អត់​គាំទ្រ​ក្រុមរដ្ឋាភិបាល​ដែល​មក​ចូលរួម​ហែរ​នៅក្នុង​ថ្ងៃ​នេះ‍‍»។

វីអូអេ៖ «គាត់​ជាខ្មែរ​ដែរ​ហេតុអ្វី មិន​ឱ្យ​គាត់​ចូល?‍»

បាតុករ៖ «គាត់​ជា​ខ្មែរដែរ​តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​របបនេះ​ជា​របប​ផ្តាច់​ការ»។

បាតុករ​បាន​លើក​បដា​ដែល​មាន​រូបលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​លោក​ ហ៊ុន ម៉ាណែត ​ហើយ​គូស​ខ្វែង​ពីលើ​រូប​ស្តី​ពី​ជន​រងគ្រោះ​ ដោយ​សារ​ទំនាស់​ដីធ្លី​ និង​សកម្មភាព​អាជ្ញាធរ​ធ្វើ​បាប​មកលើ​ពលរដ្ឋ ​និង​បដា​ដែល​មាន​សារ​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។ បាតុករ​ធ្លាប់​បាន​គំរាម​ថា​នឹង ​គប់​ពងមាន់​ដាក់​ បើ​សិនជា​លោក ហ៊ុន ម៉ាណែត ចូលរួម។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)
ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​នឹង​ VOA ​លោក ​ហ៊ុន ម៉ាណែត​ បញ្ជាក់​ថា ​លោក​មិន​ចង់​ឱ្យ​មាន​ការ​ហែកហួរ​គ្នា​ក្នុង​ចំណោម​ជាតិ​ខ្មែរ​ទេ​ ដូច្នេះ​លោក​ក៏​បាន​សម្រេច​មិន​ចូលរួម។​

«ចឹងសួរថា​បើ​ខ្ញុំ​ចូល​ទៅ​វា​ចំណេញ​ស្អី? រឿង​ត្រូវ​ពង​មាន់​ត្រូវ​ដុំ​ថ្ម​វាអត់​សំខាន់​ទេ​ ប៉ុន្តែ​សំខាន់​ជាតិ​យើង​ទាំងមូល។ មនុស្ស​រាប់​ម៉ឺននាក់​ដែល​កំពុង​ទៅ​មើល​ Parade ​មាន​កាមេរ៉ា​នៅក្នុង​ហ្នឹង ដើម្បី​ចង់​ឃើញ​អ្វី​ដែល​ជា​ខ្មែរ​។ ប្រជាជន​ខ្មែរ​យើង​យក​ឱកាស​ល្អ​ហ្នឹង​ដើម្បី​រៀបចំ​បង្ហាញ​អ្វី​ដែល​ជា​ខ្មែរ។ ចុះបើ​សិន​ជា​មាន​បាតុភាព​អ្វី​កើត​ឡើង​គឺ​បាតុភាព​នេះ​ហើយ​នឹង​គ្របដណ្តប់​ទៅលើ​អ្វី​ដែល​យើង​សម្តែង​ចេញ។ វប្បធម៌​ខ្មែរ​គឺ​អត់​មាន​ទេ​ មាន​តែ​ការ​បែកបាក់​ អីចឹង​ខ្មាស់​រហូត​ដល់​ជាតិ​យើង​ទាំងមូល»។

នៅពេល​ដែល VOA សួរ​ថា​លោក​ខឹង​នឹង​បាតុករ​ទេ លោក ​ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​លោក​មិន​ខឹង​ទេ៖​«អត់​។ ជាសិទ្ធិ​របស់​គាត់​។ បើ​សិន​ជា​គាត់​ធ្វើ​នៅក្នុង​ក្របខណ្ឌ​ច្បាប់​។ នៅក្នុង​ក្របខណ្ឌ​សិទ្ធិ​ដើម្បី​មិន​ឱ្យ​ហួស​រហូត​ដល់​បង្ក​ហិង្សា​ដល់​សមាជិក​គណៈប្រតិភូ​ណាមួយ​ ឬ​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ក្នុងការ​ស្វាគមន៍​។ នេះ​គឺជា​សិទ្ធិ​របស់​គាត់។ ខ្ញុំ​អត់​មាន​ការ​ខឹងសម្បារ​អ្វី​ទេ‍»។

នៅពេល​ដែល​ VOA ​សួរថា​ តើ​អាច​នឹង​មាន​បាតុកម្ម​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​សងសឹក​វិញ​ទេ​នៅក្នុង​ប្រទេស​កម្ពុជា លោក​ថា​លោក​នឹង​មិន​កំណត់​បញ្ជា​ឱ្យ​ធ្វើ​ទេ​ និង​ថា​សិទ្ធិ​បាតុកម្ម​ជា​សិទ្ធិ​របស់​ពួកគេ ​ប៉ុន្តែ​ពួកគេ​ត្រូវ​ពិចារណា​មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ។

យ៉ាងណា​ក៏​ដោយ​ ក៏​មាន​អ្នក​ដែល​សប្បាយ​រីករាយ​នឹង​ការ​ដើរ​ Parade ​ប្រចាំ​ឆ្នាំ​នេះ​ដែរ។ លោក​ ណែល ឈឿន​ ដែល​បាន​មក​ចូលរួម​ ហើយ​ឈរ​នៅ​ទី​ចុងក្រោយ​ក្នុង​ចំណោម​អ្នក​ចូលរួម​ជាង​មួយ​ម៉ឺន​នាក់​នោះ​បាន​បញ្ជាក់​ថា៖ «Parade ​ឆ្នាំ​នេះ​សប្បាយ​ម្យ៉ាងដែរ‍»។ ក៏ដូច​ជា​កុមារី​ខ្មែរ​អាមេរិកាំង​ វ៉ាន់ណេសា ខេន ​បាន​បញ្ជាក់​ពី​ការ​ពេញ​ចិត្ត​របស់​នាង៖​«ខ្ញុំ​ចូលចិត្ត‍»។

ការប្រារព្ធ​ក្បួនដើរ​ Parade ប្រចាំ​ឆ្នាំ​លាយឡំ​ដោយ​ការតវ៉ា​នេះ ​មិន​បាន​រំខាន​ដល់​ការ​សប្បាយ​របស់​លោក​ ខេង ឡាយ ​និង​ក្រុម​គ្រួសារ​ទេ​ ដោយ​លោក​យល់​ថា​ វា​ជា​ផ្នែក​មួយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ៖​«ជាធម្មតា​ទេ​នៅ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ។ ដូច្នេះ​ម្នាក់ៗ​មាន​សំឡេង​រៀងៗ​ខ្លួន‍»។​

ការ​ខឹង​សម្បារ​នឹង​វត្តមាន​របស់​លោក​ហ៊ុន​ ម៉ាណែត​ គឺ​មិនមែន​តែ​នៅ​កន្លែង​ដង្ហែរ​ក្បួន​នេះ​ទេ។

ក្នុង​កម្ម​វិធីជប់លៀង​ដោយ​ឡែក​មួយ​ ដែល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នក​ដែល​មាន​សមាន​ចិត្ត​ បាន​ចូលរួមនៅ​ភោជនីយដ្ឋាន​ព្រះច័ន្ទ​ពេញវង់​ កាល​ពី​ថ្ងៃសៅរ៍​ក៏​ពួកគេ​បាន​ទៅ​តវ៉ា​ប្រឆាំង​ដែរ។

​លោក​ សាម៉ូអែល សម្រេច ​ដែល​ធ្វើ​ដំណើរ​តាំងពី​ទីក្រុង​ហ្វ្រេសស្នូ​ មក​ចូល​រួម​បាន​បញ្ជាក់​ថា៖​«គោលបំណង​របស់ខ្ញុំ​គឺ​សូម​ជម្រាប​ទៅ​ ហ៊ុន ម៉ាណែត​ ថា​ មិនបាច់​មក​បង្រួបបង្រួម​ខ្មែរ​នៅ​ស្រុក​អាមេរិក​ទេ។ ខ្មែរ​ស្រុក​អាមេរិក​គេ​មាន​ប្រជាធិបតេយ្យ​រស់នៅ​គ្រប់គ្រាន់​អស់​ហើយ។ ដូច្នេះ​បង្រួប​បង្រួម​ស្រុក​ខ្មែរ​សិន​ទៅ។ ស្រុក​ខ្មែរ​អស់​ដី​ហើយ។ វាយ​ខ្មែរ​ដាក់​គុក ខ្មែរ​អ្នក​ក្រ​អត់​មាន​បាយ​ហូបទេ​ ដូច្នេះ​ហើយ​ ហ៊ុន​ ម៉ាណែត​ត្រូវ​រៀបចំ​ស្រុក​ខ្មែរ ​ឱ្យ​បាន​ស្រួល​សិន​ ចាំមក​រៀបចំ​នៅ​ស្រុក​អាមេរិក ​ព្រោះ​ខ្មែរ​នៅ​ស្រុក​អាមេរិក​អត់​ត្រូវ​ការ ​ហ៊ុន ម៉ាណែត ​ទេ‍»។

បាតុករ​ម្នាក់​ទៀត​គឺ​លោក​ អាស្រ្តា​ ម៉ម ​ក៏​បាន​បញ្ចេញ​ការខឹង​សម្បារ​ដែរ៖​«តាមពិត​ទៅ​គាត់​អត់​មក​ផ្សះផ្សារ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ទេ។ គាត់​មក​នេះ​បម្រុង​បំបែក​បំបាក់​ខ្មែរ។ ទីមួយ​គឺ​ផ្នែក​នយោបាយ។ មុន​នឹង​ពេល​បោះឆ្នោត​ គាត់​ត្រូវ​តែ​មក​ឃោសនា​ខ្មែរ​នៅ​ក្រៅប្រទេស​ ដើម្បី​យក​សំឡេង​ឆ្នោត​នៅក្នុង​គណបក្ស​របស់​គាត់។ ក៏ប៉ុន្តែ​ពួកយើង​នៅ​ក្រៅប្រទេស​ គឺ​ពួកយើង​យល់​តម្លៃ​យល់​សេចក្តី​ទុក្ខសោក​របស់​បងប្អូនខ្មែរ​នៅ​ស្រុក​ខ្មែរ​យ៉ាង​ច្បាស់​ គឺ​ដោយ​សារតែ​រដ្ឋាភិបាល​តែ​ ហ៊ុន សែន ​នឹង​ហើយ​បាន​ជា​ធ្វើ​ឱ្យ​ខ្មែរ​យើង​វេទនា​ជាប់​គុក​អស់​ដី​អស់​ធ្លី‍»។

ក្រៅ​ពី​ការប្រឆាំង​នឹង​វត្តមាន​របស់​លោក ​ហ៊ុន ម៉ាណែត ​បាតុករ​ក៏​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ។ «បើ​សិន​ជា​ ហ៊ុន​ម៉ាណែត ​គាត់​ល្អ​ពិតមែន​ ឪពុក​គាត់​យក​គេ​ទៅ​ដាក់​គុក​នោះ ​មក​សូម​ឱ្យ​គាត់​ទៅ ដោះលែង​គេ​ទាំងអស់​មក …. ​អាហ្នឹ​ង​ធ្វើ​ឱ្យ​ខ្មែរ​យើង​នៅ​ស្រុកក្រៅ​គាំទ្រ​គាត់​ តែ​បើ​គាត់​អត់​មាន​ធ្វើ​អំពើ​ទាំងអស់​ហ្នឹង​ទេ​ គឺ​ឪពុក​យ៉ាងម៉េច​កូន​អីចឹង‍»។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)
ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ក្នុង​ចំណោម​អ្នក​ដែល​បាតុករ​ទាម​ទារ​ឱ្យ​ដោះលែង​ គឺ​មាន​លោក មាជ សុវណ្ណារ៉ា ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

លោកស្រី​ ជេមី មាជ ​ភរិយា​របស់​លោក​ មាជ សុវណ្ណារ៉ា ​ដែល​មាន​វត្តមាន​នៅ​កន្លែង​បាតុកម្ម​ជាមួយ​នឹង​កូនស្រី​ដែរ​បាន​ប្រាប់​ VOA ​ពី​ភាព​ស្អាតស្អំ​របស់​ប្តី​លោកស្រី​ថា៖

«បើ​សិន​ជា​គាត់​មាន​ទោស​បទឧក្រិដ្ឋ​ មាន​ទោស​អ្វី​ ដាក់​គុក​គាត់​នាង​ខ្ញុំ​អត់ថា​អ្វី​ ប៉ុន្តែ​នេះ​គ្រាន់​តែ​និយាយ​ដើម្បី​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​ខ្មែរ​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​បែរ​ជា​ចាប់​គាត់​ដាក់​គុក​រយៈពេល​២០ឆ្នាំ។ ហើយ​នា​ងខ្ញុំ​រាល់​ថ្ងៃនេះ​ ស្រ្តី​ម្នាក់​ឯង​មើល​កូន​៣នាក់​ផង​ រកស៊ី​ផង ​ផ្ញើ​លុយ​ទៅ​ចិញ្ចឹម​ប្តី​ក្នុង​ពន្ធនាគារ​ទៀត‍»។

យ៉ាង​ណា​ក៏​ដោយ ​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​អាហារពេល​ល្ងាច​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​សម្រាប់​លោក ​ហ៊ុន ម៉ាណែត ​ដោយ​មាន​ការ​រាំរែក​ផង​ដែរ។

ក្រៅពី​ការដើរ​ដង្ហែរ​ក្បួន​ Parade អបអរ​ឆ្នាំ​ថ្មី​ ក៏​មាន​ការដាក់​តាំង​ផលិតផល​ដែល​សហគមន៍​ខ្មែរ​មាន​ និង​ផលិតផល​ និង​សេវាកម្ម​មក​ពី​កម្ពុជា ដែល​មាន​ដូចជា​ផលិតផល​អង្ករ ​គ្រឿង​សិល្បៈ ​ក្រណាត់​សូត្រ​ និង​សៀវភៅ​អប់រំ​ពី​វប្បធម៌​ខ្មែរ។

សមាជិក​ប្រតិភូ​ដែល​បាន​មកតាំង​ពិពរណ៍​បាន​ពន្យល់​ពី​គោលបំណង​នៃ​ការ​មក​របស់​ពួកគេ។ លោក​ នួន រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន KFA ​ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​អះអាង​ពី​ស្ថិរភាព​នយោបាយ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​កំណើន​សេដ្ឋកិច្ច​ ដែល​បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ទៅពីខាង​ក្រៅ​ប្រទេស​ទៅ​វិនិយោគ​នៅ​កម្ពុជា។

លោក​ នួន រិទ្ធី​ បាន​បន្ថែម​ថា៖​«ដូច្នេះ​ហើយ​កន្លែង​នេះ​ហើយ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ដែល​ជា​ជាតិ​ខ្មែរ​ទាំងអស់​មេត្តា​រក្សា​សាមគ្គី​ភាព​ជា​មហា​គ្រួសារ​ខ្មែរ ដែល​ថ្នាក់​ដឹកនាំ​យើង​តែងតែ​សំណូម​ពរ ​ហើយ​វប្បធម៌​សន្ទនា​សូម​មេត្តា។ មេត្តា​រក្សា​វប្បធម៌​សន្ទនា​ ក៏​ប៉ុន្តែ​បែរ​ជា​យើង​លើក​បដា​ ជេរ ​ឬ​បាតុកម្ម​ជា​ការ​ខាត​នៃ​ទីផ្សារ​ប្រទេស​កម្ពុជា​របស់​យើង»។

លោ​ក​វេជ្ជបណ្ឌិត​ សំ​ កែវ​ គ្រូពេទ្យ​ខាងផ្នែក​ចិត្តសាស្រ្ត​ដែល​បាន​ចូលរួម​ទស្សនា​កម្មវិធី​ដើ​ក្បួន​នោះ​ដែរ​បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ។លោក​ក៏​មាន​ការ​សោកស្ដាយ​ដែល​ព្រឹត្តិការណ៍​វប្បធម៌​នេះ​ បាន​លាយ​ឡំ​ដោយ​ការខ្វែង​គំនិត​គ្នា​ខាង​នយោបាយ។ ប៉ុន្តែ​លោក​យល់​សា្ថនភាព​ឈឺចាប់​របស់​អ្នក​តវ៉ា។

«តាម​លក្ខណៈ​ចិត្តសាស្រ្ត​ ពួកគាត់​នៅ​ចងចាំ​ការ​ពិបាក​កាលពី​សម័យ​ខ្មែរ​ក្រហម ​ដែល​ធ្វើ​បាប​ព្រាត់​ប្រាស់​បងប្អូន​ឪពុក​ម្តាយ​ស្លាប់​ ដោយ​សារ​ពួក​ខ្មែរ​ក្រហម ​ហើយ​អ្នក​ដឹកនាំ​យើង​នៅស្រុក​ខ្មែរ​សព្វថ្ងៃ​មាន​អ្នក​ខ្លះ​មាន​ចេញ​ពី​ខាង​ហ្នុង​មក ​ដូច្នេះ​វា​មាន​ការ​ជំទាស់​ចំពោះ​អ្នក​ដឹកនាំ‍»។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)
ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ដំណឹង​នៃ​ការ​ចូលរួម​របស់​លោក ​ហ៊ុន ម៉ាណែត ​បាន​នាំ​ឱ្យ​ផ្ទុះ​ការតវ៉ា​ជា​បន្ត​បន្ទាប់។ កាលពី​ចុង​ខែ​មីនា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មិន​សប្បាយចិត្ត​ឱ្យ​លោក​ចូលរួម​ក៏​បាន​ទៅ​តវ៉ា​ដល់​សាលា​ក្រុង​ផង​ដែរ។​

លោក ​ឌី អែនឌ្រូ ​សមាជិក​ក្រុម​ប្រឹក្សា​នៃ​ទីក្រុង​ឡុងប៊ិច ​ដែល​បាន​ចូលរួម​ដើរ​ដង្ហែរ​ក្នុង​ក្បួន​នៅថ្ងៃ​អាទិត្យ​នេះ​ដែរ ​បញ្ជាក់​ថា​ស្មារតី​នៃ​វប្បធម៌​ និង​ទំនៀម​ទម្លាប់​ទីក្រុង​ឡុងប៊ិច​នឹង​នៅ​បន្ត​ជា​រៀងរហូត ​បើ​ទោះបី​ជា​ពេល​នេះ​មាន​ការ​តវ៉ា ​ដោយ​សារ​តែ​វត្តមាន​របស់​លោក ​ហ៊ុន ម៉ាណែត ​ក្នុង​ទីក្រុង​នេះ​ក្នុង​ពេល​ពិធី​នេះ​កើត​ឡើង​ក៏ដោយ។

លោក​បាន​បន្ថែម​ថា៖​«មនុស្ស​គ្រប់​គ្នា​គួរ​តែ​ដឹង​ពី​វប្បធម៌​របស់​ពួកគេ​ គឺ​គ្មាន​អ្នក​ណា​ត្រូវ​ងាក​ចេញ​ពី​រឿង​នេះ​ទេ។ ខ្ញុំ​ចង់​ប្រាប់​ឱ្យ​ពួកគេ​ដឹង​ថា​ នេះ​គឺ​ជា​ទីក្រុង​ឡុងប៊ិច​ មិនមែន​ប្រទេស​កម្ពុជា​ទេ។ ហើយ​យើង​ចង់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​ខិតខំ​តស៊ូ​យ៉ាងលំបាក​ដើម្បី​បាន​មក​រស់​នៅ​ទីនេះ។ ពួកគេ​ត្រូវ​តែ​ចូលរួម​សប្បាយ។ កុំ​ឱ្យ​អ្នក​ណា​ផ្សេង​បង្វែរ​ចេញ​ឱ្យ​សោះ។ នេះគឺ​ជា​ការ​ដើរ​ក្បួន​របស់​ពួកគេ ​មិន​មែន​ជា​របស់​ក្រុម​ប្រឹក្សា​ទេ‍»។

ទីក្រុង​ឡុងប៊ិច ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាង​៦ម៉ឺន​នាក់។ ហើយ​ផ្នែកមួយ​នៃ​ផ្លូវ​អាណាហែម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុង​ខ្មែរ៕

XS
SM
MD
LG