ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​សម្ពាធ​កាន់​តែ​ខ្លាំង​សម្រាប់​លោក​អនុ​រដ្ឋ​មន្ត្រី​យុត្តិធម៌​ក្នុង​ការ​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់


លោក Rod Rosenstein ទៅ​ដល់​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដើម្បី​ធ្វើ​សក្ខីកម្ម។

ក្រុម​អតីត​សហសេវិក​របស់​លោក Rod Rosenstein អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​និយាយ​ថា​ លោក​គួរ​ដក​ខ្លួន​លោក​ចេញ​ពី​ការ​ស៊ើបអង្កេត​ស្តី​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​អាមេរិកាំង​ ហើយ​លោក​គួរ​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់​នៅ​ក្រោយ​លោក​ប្រធានាធិបតី Donald Trump បាន​ដក​លោក James Comey នាយក​ការិយាល័យ FBI ចេញ​ពី​តំណែង​ជា​បន្ទាន់​កាលពី​ថ្ងៃ​អង្គារ។​

លោក Doug Gansler អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​រដ្ឋ Maryland ដែល​បាន​គាំទ្រ​ការ​ជ្រើសរើស​លោក Rosenstein ឱ្យ​កាន់​តំណែង​លេខ​២​ក្នុង​ក្រសួង​យុត្តិធ៌ម​អាមេរិកាំង​បាន​និយាយ​ថា «តើ​លោក Rosenstein អាច​ធ្វើ​ការងារ​ដោយ​មិន​លម្អៀង​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ឬ​ទេ? ប្រហែល​លោក​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ភាព​គួរ​ឱ្យ​ជឿទុក​ចិត្ត​បាន​បាន​បាត់បង់​ទៅ​ហើយ ​ហើយ​ខ្ញុំ​មិន​យល់​ថា​ក្រសួង​យុត្តធម៌​អាច​ធ្វើ​ការ​ស៊ើបអង្កេត​នេះ​បាន​ដោយ​មិន​ជួល​ទី​ប្រឹក្សា​ខាង​ច្បាប់​ពី​ខាង​ក្រៅ​ទេ»។

លោក Rory Little អតីត​ជំនួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា.​ដែល​បាន​ស្គាល់​លោក Rosenstein ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០​មក ​និង​ដែល​បាន​គាំទ្រ​ការ​តែងតាំង​លោក​ដែរ​នោះ​បាន​និយាយ​ថា លោក Rosenstein «ទំនង» ជា​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់។​

លោក​ Little បានថ្លែង​ថា «ប្រសិនបើ​លោក​ Rosenstein តែងតាំង​រដ្ឋអាជ្ញា​ម្នាក់​ឱ្យ​ធ្វើ​ការ​ស៊ើបអង្កេត​នេះ​ លោក​អាច​បញ្ចៀស​មិន​ឱ្យ​មាន​ការ​រិះគន់​ដល់​ខ្លួន​លោក និង​ដល់​ក្រសួង​យុត្តិធម៌​ផង​ដែរ៕

XS
SM
MD
LG