ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដោយ​ប្រឈម​មុខ​នឹង​អតីត​កាល​នៅ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ឲ្យ​មាន​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ​ដោយ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សួន​រំឭក​អនុស្សាវរីយ៍ សន្តិភាព Memorial Peace Park នៅ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe។ ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា គឺ​ជា​ទី​កន្លែង​មួយ​​ដែល​យន្តហោះ​ប្រយុទ្ធ​របស់​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ហើយ​​បង្ក​ឲ្យ​មនុស្ស​មួយ​ជំនាន់​ថែម​ទៀត​ទទួល​រង​ជំងឺ​ផ្សេងៗ​ដោយសារ​តែ​វិទ្យុ​សកម្ម។ លោកស្រី Cindy Saine អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន បាន​ទៅ​ចូល​រួម​ពិធី​ដ៏​ស្រងូតស្រងាត់​នេះ​ដោយ​ផ្ទាល់​ និង​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ ។ នាង ហឿន សុភ័ក្ត្រ ជូន​សេច​ក្តី​ប្រែ​សម្រួល​សេចក្តី​រាយការណ៍​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG