ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ព្យុះដ៏ធំ​មួយ​​បក់បោក​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ California


បុរស​ម្នាក់​កំពុង​ដើរ​កាត់​ខ្យល់​បក់​និង​ភ្លៀង​ដ៏​ខ្លាំង​មួយ​នៅ​ផែ Huntington Beach រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី ១៧ កុម្ភៈ ២០១៧។

បុរស​ម្នាក់​កំពុង​ដើរ​កាត់​ខ្យល់​បក់​និង​ភ្លៀង​ដ៏​ខ្លាំង​មួយ​នៅ​ផែ Huntington Beach រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី ១៧ កុម្ភៈ ២០១៧។

ព្យុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​បក់បោក​នៅ​ក្នុង​រដ្ឋ California ដោយ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​បោក​ខ្លាំង ហើយ​នាំ​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ផ្ទះ​សម្បែង​ជាង២០០ខ្នង​ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង Los Angeles។

ព្យុះ​នេះ​គឺ​ជា​ព្យុះ​ចុង​ក្រោយ​គេ​ហើយ​នៅ​ក្នុង​រដូវ​ភ្លៀង​ប៉ុន្មាន​ខែ​នេះ ដែល​បាន​ជួយ​ច្រើន​ដល់​គ្រោះ​រាំង​ស្ងួត​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​រដ្ឋ California។ ព្យុះ​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​នេះ​នោះ​ទេ ជា​ទី​ដែល​ផ្លូវ​ទឹក​នៃ​ទំនប់​ដ៏​ធំ​បំផុត​របស់​អាមេរិក​បាន​រង​ការ​ខូច​ខាត ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ ១៨៨.០០០នាក់។

ក្រុម​មន្ត្រី​ត្រួត​ពិនិត្យ​នៅ​ឯ​ទំនប់ Oroville បាន​ថ្លែង​ថា ពួក​គេ​ជឿជាក់​ថា អាង​ស្តុក​ទឹក​នេះ​អាច​ទប់​ទល់​ជា​មួយ​នឹង​ព្យុះ​នេះ​បាន​ ដោយ​សារ​តែ​ពួក​គេ​បាន​បន្ទាប​កម្រិត​នៃ​ទំនប់​នេះ តាំង​ពី​ពេល​ដែល​ផ្លូវ​ទឹក​នៃ​ទំនប់​នេះ​បាន​រង​ការ​ខូច​ខាត​កាលពី​សប្តាហ៍​មុន​មក៕

XS
SM
MD
LG