\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កោះហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​មក​បំភ្លឺ​​សំណុំ​រឿង​សូកប៉ាន់​សាក្សី


រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

ដីកា​កោះ​ ដែល​ចេញ​នៅ​ថ្ងៃទី​១២ ​ខែ​សីហា​ដោយ​លោក​ ធាម ច័ន្ទពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះ​អញ្ជើញ​អ្នកស្រី​ ឆន សុគន្ធា​ ប្រធាន​ផ្នែក​ស្រ្តី​នៃ​សមាគម​អាដហុក​ ឲ្យ​មក​តុលាការ​ក្នុង​នាម​ជា​សាក្សី​នៅ​ថ្ងៃទី​២៤ ​ខែ​សីហា​ឆ្នាំ​២០១៦ ​នៅ​ម៉ោង​៩​ព្រឹក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​មន្រ្តី​សិទ្ធិ​មនុស្សម្នាក់​ទៀត​ ដែល​ជា​ប្រធាន​ផ្នែក​ស្រ្តី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​មក​បំភ្លឺសំណុំ​រឿង​សូកប៉ាន់​សាក្សី​ដែល​បាន​ចោទ​ប្រកាន់​លើ​មន្រ្តី​អាដហុក​ចំនួន​៤រូប​កន្លង​មក។​

ដីកា​កោះ​ ដែល​ចេញ​នៅ​ថ្ងៃទី​១២ ​ខែ​សីហា​ដោយ​លោក​ ធាម ច័ន្ទពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះ​អញ្ជើញ​អ្នកស្រី​ ឆន សុគន្ធា​ ប្រធាន​ផ្នែក​ស្រ្តី​នៃ​សមាគម​អាដហុក​ ឲ្យ​មក​តុលាការ​ក្នុង​នាម​ជា​សាក្សី​នៅ​ថ្ងៃទី​២៤ ​ខែ​សីហា​ឆ្នាំ​២០១៦ ​នៅ​ម៉ោង​៩​ព្រឹក។ ​ការ​កោះ​ហៅ​នេះ​គឺ​ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​សូកប៉ាន់​សាក្សី​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែ​មីនា-មេសា​ ឆ្នាំ​២០១៦។​

VOA មិនអាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ឆន សុគន្ធា​ ប្រធាន​ផ្នែក​ស្រ្តី​នៃ​សមាគម​អាដហុក​បាន​ទេ។​

ប៉ុន្តែ​មន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​គឺ​លោក​ ស៊ឹង សែនករុណា​ បាន​ប្រាប់​ VOA ​ថា អ្នកស្រី​ ឆន សុគន្ធា​ នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​អញ្ជើញ​ទៅ​តាម​កាតព្វកិច្ច ​និង​នីតិ​វិធី​ច្បាប់។ ​លោក​បន្ថែម​ថា ​តុលាការ​កោះ​ហៅ​អ្នកស្រី​ដើម្បី​បំភ្លឺ​ក្នុង​នាម​សាក្សី ​ដូច្នេះ​មន្រ្តី​សមាគម​អាដហុក​មិន​មាន​ការ​បារម្ភ​ពី​ការ​ឃាត់​ខ្លួន​នោះ​ទេ។​

កាល​ពី​ថ្ងៃទី​២ ​ខែ​ឧសភា​ មន្ត្រី​អាដហុក​៤រូប​រួម​មាន​លោក​ ណៃ វ៉ង់ដា ​លោក ​យី សុខសាន្ត ​លោក​ នី សុខា ​និង​លោកស្រី​ លឹម ​មុន្នី ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ទាក់ទង​នឹង​បទ​ចោទ​សូក​ប៉ាន់​សាក្សី។ ​អគ្គលេខាធិការ​រង​គ.ជ.ប.​គឺ​លោក​ នី ចរិយា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ផ្សំ​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី។​

ចំណែក​លោក ​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទើប​តែ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​ កាលពី​ថ្ងៃទី​១៨​ ខែ​សីហា​ក្នុង​នាម​ជា​សាក្សី​ផង​ដែរ។​ ការ​កោះ​ហៅ​លោក​ ប៉ា ងួនទៀង ​នេះត្រូវ​គេ​ឲ្យ​ដឹង​ថា ​ដើម្បី​សាកសួរ​ជុំវិញ​ដំណើរ​រឿង​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ត្រូវ​បាន​គេ​ទម្លាយ​ដោយ​សង្ស័យ​ថា​ ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ៕​

XS
SM
MD
LG