\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្យុះ​ទីហ្វុង​នៅ​ហ្វីលីពីន​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​២​នាក់​បាត់​បង់ជីវិត


បុរស​ម្នាក់​នឹង​សុនខ​មួយ​ក្បាល​នៅលើ​ផ្លូវ​លិចទឹកដោយ​សារ​ព្យុះភ្លៀង​ទីហ្វុង Nock-Ten ទីក្រុង Quezon ភាគខាងជើង​ក្រុង​ម៉ានីលប្រទេស​ហ្វីលីពីនកាល​ពី​ថ្ងៃទី​២៦ ធ្នូ ២០១៦។

បុរស​ម្នាក់​នឹង​សុនខ​មួយ​ក្បាល​នៅលើ​ផ្លូវ​លិចទឹកដោយ​សារ​ព្យុះភ្លៀង​ទីហ្វុង Nock-Ten ទីក្រុង Quezon ភាគខាងជើង​ក្រុង​ម៉ានីលប្រទេស​ហ្វីលីពីនកាល​ពី​ថ្ងៃទី​២៦ ធ្នូ ២០១៦។

ក្រុមមន្ត្រី​បាន​និយាយ​ថា​មានមនុស្ស​យ៉ាងតិច​ណាស់ពីរ​នាក់​បានស្លាប់​នៅ​ពេល​ដែលខ្យល់ព្យុះ​ទី​ហ្វុង​ Nock-Ten ដែលបានបណ្តាលឱ្យមាន​ខ្យល់បោកបក់និង​មានភ្លៀង​យ៉ាងខ្លាំងនៅ​ក្នុងក្រុង​ម៉ានីល​នៅ​ថ្ងៃ​ចន្ទ។ ខ្យល់ព្យុះ​នេះ​បាន​បង្អាក់​ពិធីបុណ្យ​ណូអែល​នៅ​ក្នុង​ផ្នែក​នានា​នៃប្រទេស Philippines។​

ខ្យល់ព្យុះទីហ្វុង​នេះបានបោក​បក់​កាលពី​ល្ងាចថ្ងៃ​អាទិត្យ​នៅ​លើកោះ​ដាច់ស្រយាល Catanduanes ដោយ​មាន​ខ្យល់​មាន​ល្បឿន២៥៥គ.ម.ក្នុង​មួយ​ម៉ោង។ក្រុម​មន្ត្រី​ខាងអាកាសធាតុ​បាន​និយាយ​ថា​ទោះណា​ជា​ខ្យល់​ព្យុះ​នេះ​បានថមថយ​កម្លាំង​នៅ​ថ្ងៃ​ចន្ទ​នេះក៏​ដោយ​ក៏​ខ្យល់ព្យុះ​នេះមាន​ខ្យល់​បោកបក់ដោយ​មាន​ល្បឿន​រហូត​ដល់១៣០គ.ម.ក្នុង​មួយម៉ោង​និង​មាន​ខ្យល់បក់​ជា​កំសួល​ល្បឿន​២១៥​គ.ម.ក្នុង​មួយ​ម៉ោង។

​ប៉ូលិស​បាន​រាយការណ៍​ថា​ប្តីប្រពន្ធ​ពីរនាក់​បាន​ស្លាប់ដោយ​សារ​ទឹក​ជំនន់​ភ្លាមៗ​មួយ​នៅ​ក្នុង​ខេត្ត Albay នា​ទិសអាគ្នេយ៍ក្រុង​ម៉ានីល។

អ្នកព្យាករណ៍អាកាស​ធាតុ​របស់​រដ្ឋាភិបាល​បាន​និយាយថា​ខ្យល់ព្យុះ​នេះ​ដែល​គេ​ស្គាល់​ក្នុង​មូលដ្ឋាន​ថា​ជា​ខ្យល់ព្យុះទី​ហ្វុង​ Nina កំពុង​ធ្វើចលនា​ទៅ​កាន់ទិស​ពាយ័ព្យដោយ​មានល្បឿន២០គ.ម.ក្នុង​មួយ​ម៉ោងហើយ​គេ​រំពឹង​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់ក្រុង​ម៉ានីលនៅ​ពេល​បន្ទាប់មក​ទៀត​ក្នុង​ថ្ងៃនេះ ហើយ​នឹង​បោកបក់​ទៅ​លើ​សមុទ្រ​ចិនខាង​ត្បូងនៅ​យប់ថ្ងៃ​ចន្ទ​។​

មានមនុស្ស​២សែននាក់បាន​ឋិត​នៅ​ក្រោម​បញ្ជា​ឱ្យជម្លៀសចេញពី​ផ្ទះ​ ក៏ប៉ុន្តែ​ពួកមន្ត្រី​បាន​និយាយ​ថា​ជា​ការ​ពិបាកក្នុង​ការ​ធ្វើឱ្យប្រជារាស្ត្រចាកចេញ​ពីផ្ទះ​ដោយសារ​ជា​ថ្ងៃបុណ្យណូអែលដែល​ជាបុណ្យ​ធំមួយនៅ​ក្នុង​ប្រទេស​ជាតិនេះ​ដែលមាន​ប្រជារាស្ត្រ​ច្រើន​បំផុត​ជាអ្នកកាន់គ្រឹស្តសាសនា​និកាយ​កាតូលិក៕

XS
SM
MD
LG