ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​ហ្វីលីពីន​កើន​ឡើង​ល្អ​ក្នុង​ការ​ឈាន​ដល់​ការ​នាំ​មុខ​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍


អ្នក​ជំនួញ​ហ្វីលីពីន​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ឆ្នាំ​នេះ​នៅ​ក្នុង​ស្រុក Makati ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​ជំនួញ​ហ្វីលីពីន​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ឆ្នាំ​នេះ​នៅ​ក្នុង​ស្រុក Makati ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

សេដ្ឋកិច្ច​ប្រទេស​ហ្វីលីពីន​ទំនង​ជា​នឹង​កើន​ឡើង​លឿន​ជាង​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ហ្វីលីពីន​មាន​ទំនាក់​ទំនង​ការទូត​ខ្លាំងក្លា​ជាង​មុន​ជាមួយ​នឹង​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ហើយ​ហ្វីលីពីន​បាន​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ឧស្សាហកម្ម​កន្លែង​ទំនាក់​ទំនង​តាម​ទូរស័ព្ទ។

បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល តម្លៃ​សរុប​នៃ​ទំនិញ និង​សេវាកម្ម​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ចំនួន ៦,៧ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៦។ តម្លៃ​សរុប​នៃ​ទំនិញ និង​សេវាកម្ម​នៅ​ត្រីមាស​ទី​បី ឆ្នាំ ២០១៦ ចំនួន ៧,១ ភាគរយ របស់​ប្រទេស​ហ្វីលីពីន បាន​កើន​ផុត​តួលេខ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទ្វីប​អាស៊ី។

អង្គការ IMF បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​ហ្វីលីពីន​នឹង​មាន​តម្លៃ ៣១១ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Ernesto Abella អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​បញ្ជាក់​ថា ការ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​បរទេស គឺ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នេះ។

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មក លោក Rodrigo Duterte បាន​បង្កើត​ទំនាក់​ទំនង​ថ្មី​ជាមួយ​នឹង​ប្រទេស​ចិន និង​បង្កើន​ទំនាក់​ទំនង​បន្ថែម​ទៀត​ជាមួយ​នឹង​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​វិនិយោគ​ដ៏​ខ្លាំងក្លា​មួយ៕

XS
SM
MD
LG