ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិដ្ឋភាព​ប្រជាពលរដ្ឋរៀបចំ​ធ្វើដំណើរ​ទៅ​កាន់​ស្រុកកំណើត​​នា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

នាប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ប្រជាពល​រដ្ឋ​កម្ពុជា​ ដែល​រស់​នៅក្នុង​រាជធានីភ្នំពេញ​ បាន​រៀបចំ​ធ្វើ​ដំណើរទៅ​ស្រុកកំណើត​រៀងៗខ្លួន​ ដើម្បីជួបជុំ​ក្រុម​គ្រួសារ​ និង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។​ ​ខាងក្រោម​នេះ ​គឺ​ជា​កម្រង​រូបភាព​អំពីទិដ្ឋភាព​ខ្លះៗ​នៃ​ការ​ធ្វើ​ដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​កាន់​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជារបស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ​បុណ្យ​ភ្ជុំបិណ្ឌ​ ​គឺ​ពិធីបុណ្យ​ផ្នែក​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​ ​ក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិរបស់​កម្ពុជា​។ ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១​ ខែ​តុលា​ខាងមុខ​ ​ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ដែល​មាន​រយៈពេល​១៥​ថ្ងៃនេះ​។​


XS
SM
MD
LG