ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ចកោណ៖ ជន​ស៊ីវិល​៤៥​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត


រូបឯកសារ៖ អ្នក​ស្រុក​កំពុង​សែង​សាក​សព​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​រវាង​ក្រុម​រដ្ឋ​ឥស្លាម និង​កង​ទ័ព​អ៊ីរ៉ាក់ នៅភាគ​ខាង​លិច​ទីក្រុង​ម៉ូស៊ុល។

ក្រសួង​ការពារ​ប្រទេសអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ការ​ស៊ើប​អង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​មីនា​បង្ហាញ​ថា ការ​វាយប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​បាន​សម្លាប់​ជនស៊ីវិល​អស់​ចំនួន​៤៥​នាក់ ភាគច្រើន​នៅ​ក្នុង​និង​នៅ​ជុំវិញ​ទីក្រុង​មូស៊ុល។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​និយាយ​ថា ហេតុការណ៍​នីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ប៉ុន្តែ​ការ​វាយ​ប្រហារ​នេះ​នៅ​តែ​ឆក់​យក​អាយុ​ជីវិត​ជន​ស៊ីវិល​ដោយ​អចេតនា។​

ក្រសួង​ការពារ​ប្រទេស​ទទួល​ស្គាល់​ថា ជនស៊ីវិល​យ៉ាង​ហោច​ណាស់​៣៦២​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ ស៊ីរី ចាប់​តាំង​ពី​ការ​ធ្វើ​យុទ្ធនាការ​ផ្លូវ​អាកាស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ឆ្នាំ​២០១៤​មក។ សកម្មជន​និង​អ្នក​ឃ្លាំ​មើល​បញ្ហា​នេះ​និយាយ​ថា ការ​វាយ​ប្រហារ​ផ្លូវអាកាស​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​បាន​សម្លាប់​ជនស៊ីវិល​អស់​យ៉ាង​ហោច​ណាស់​៣​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង ​ស៊ីរី ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​យុទ្ធនាការ​មក។ នេះ​បើ​យោង​តាម​ស្ថាប័ន Airwars។

សហរដ្ឋ​អាមេរិក​បាន​ធ្វើ​យុទ្ធនាការ​ផ្លូវ​អាកាស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រុម​នេះ​បាន​ដណ្តើម​យក​ទីក្រុង​មូស៊ុល និង​ប៉ែក​ខាង​ជើង​និង​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG