ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Pence៖ សេតវិមាន​របស់​លោក Trump កំពុង​តែ​ធ្វើ​ទៅ​តាម​ពាក្យ​សន្យា


លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​នៅ​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម ​ឬ​ហៅ​កាត់​ថា CPAC នៅ National Harbor កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​នៅ​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម ​ឬ​ហៅ​កាត់​ថា CPAC នៅ National Harbor កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​អភិរក្ស​និយម​រាប់​ពាន់​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម ​ឬ​ហៅ​កាត់​ថា CPAC ដែល​ឆ្នាំ​ធ្វើ​ឡើង​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ថ្លែង​នៅ​ឯ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ប្រាប់​ទៅ​ដល់​ក្រុម​អភិរក្ស​និយម​ថា សេតវិមាន​របស់​លោក Trump «កំពុង​តែ​ធ្វើ​ទៅ​តាម​ការ​សន្យា‍»។

លោក Pence គឺ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាន់​ខ្ពស់​បំផុត​ហើយ​ដែល​បាន​ថ្លែង​នៅ​ឯ​សន្និសីទ CPAC ដែល​ជា​ការ​ជួបជុំ​គ្នា​រវាង​ពួក​អភិរក្ស​និយម​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ជាង​គេ​បំផុត។

ក្រុម​មនុស្ស​ទាំង​នោះ​បាន​មក​ដល់​សណ្ឋាគារ​នៅ​ម្តុំ National Harbor នៃ​រដ្ឋMaryland ប្រកប​ដោយ​ភាព​ក្លៀវក្លា ដោយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ទាំង​សេតវិមាន​និង​សភា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។

នៅ​ក្នុង​សុន្ទរកថា​ដែល​ប្រៀបដូច​ជា​យុទ្ធនាការ​មួយ លោក Pence បាន​ហៅ​មេ​របស់​លោក គឺ​លោក​ប្រធានធិបតី Trump ថា​ ជា​បុរស​ដែល​ប្រកប​ដោយ​ភាព​ជឿជាក់ ប្រកប​ដោយ​វិចារណញាណ និង​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន‍ ហើយ​លោក​បន្ថែម​ទៀត​ថា លោក​ Trump កំពុង​តែ​ធ្វើ​ទៅ​តាម​ពាក្យ​សន្យា​ដែល​លោក​បាន​សន្យា​ទៅ​កាន់​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត។

លោក Pence បាន​ថ្លែង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ព្យាយាម​បង្អាក់​លោក Trump និង​ចលនា​របស់​ក្រុម​អភិរក្ស​និយម។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា វា​គឺ​ពេល​ដែល​ត្រូវ​បង្ហាញ​ហើយ​ថា ចម្លើយ​របស់​ក្រុម​អភិរក្ស​និយម​គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​នេះ ដូច​ជា​ការ​បន្ថែម​ការងារ កាត់​បន្ថយ​ពន្ធ ការ​ពង្រឹង​ផ្នែក​យោធា និង​ការ​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​សេតវិមាន​លោក Steve Bannon បាន​ប្រាប់​ក្រុម​អភិរក្ស​និយម​ឲ្យ​រំពឹង​ទុក​ជា​មុន​នូវ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​ប្រឆាំង​ដទៃ​ទៀត‍៕

XS
SM
MD
LG