ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Mike Pence៖ យុទ្ធសាស្រ្ត​ដែល​មានប៉ុន្មាន​​នឹង​ត្រូវ​ពិចារណា​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​


នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe និងអនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ចាប់ដៃ​គ្នា​មុន​ពេល​អាហារថ្ងៃត្រង់រៀបចំ​ដោយលោក Abe នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​រដ្ឋមន្រ្តីទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃទី​១៨ មេសា ២០១៧។

លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានមាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​សហគមន៍​អន្តរជាតិ​គួរ​ដាក់គំនាប​សង្កត់​ខាង​ការ​ទូត​និង​ខាង​សេដ្ឋកិច្ច​លើ​ប្រទេស ​កូរ៉េខាងជើងដើម្បី​ឱ្យ​ប្រទេស​នេះ​បោះបង់ចោល​កម្មវិធី​អាវុធ​បរមាណូ​និង​កម្មវិធី​កាំជ្រួចមីស៊ីល​ផ្លោង​របស់​ផង​ខ្លួន។​

ថ្លែង​នៅ​ក្នុង​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​ជប៉ុន​ លោក Pence បាន​មានប្រសាសន៍​ថា​ស.រ.អា. «នឹង​មិនបន្ទន់​ចិត្តទេ» រហូត​ដល់​ពេល​ណា​ដែល​ខ្លួន​បាន​សម្រេច​គោលដៅ​ក្នុង​ការ​ធ្វើមិនឱ្យមាន​អាវុធ​បរមាណូ​នៅ​ក្នុង​ឧបទ្វីបកូរ៉េ ហើយ​ថា ​«មាន​ជម្រើស​ទាំង​អស់​នៅលើតុ»។

លោក​អនុប្រធានាធិបតី​ស.រ.អា.​បាននិយាយ​យោង​ដល់​កិច្ច​ខិតខំប្រឹងប្រែង​អន្តរជាតិ​កាល​ពី​អតីតកាល​ក្នុង​ការ​ចរចា​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង​អំពី​កម្មវិធី​បរមាណូ​របស់​ប្រទេសនេះ ដោយ​មានរួមបញ្ចូល​កិច្ចចរចា​រវាង​ភាគី​៦​កាល​ពី​ពេល​ថ្មីបំផុតៗ​ដែល​បានរលំ​កាល​ពី​ឆ្នាំ២០០៩ ដោយ​លោក​បាននិយាយ​ថា​ភាគី​កូរ៉េខាង​ជើង​បាន​ឆ្លើយតប​ជាញឹកញយ​ជាមួយ «ការ​សន្យា​ដែល​ខ្លួនមិន​បានធ្វើតាម​និងការបង្ករឿងថែមទៀត»។

លោក Pence បាននិយាយ​ទៀត​ថា​ «រយៈពេល​នៃ​យុទ្ធសាស្ត្រអត់ធ្មត់​បាន​ចប់​ហើយ​» ដោយ​បានត្រូវ​គាំទ្រ​ថា​ជា​វិធី​ល្អ​បំផុត​នាំ​ឱ្យមានការ​សន្ទនាគ្នា​រវាង​ស.រ.អា. ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូងនិង​ប្រទេស​ចិន​ដើម្បី​ធ្វើឱ្យកូរ៉េខាង​ជើង​នៅ​ដាច់​ពីគេ​និង​ដាក់ឱ្យមានគំនាប​សង្កត់លើ​ប្រទេស​នេះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ដែលធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក Pence ដើម្បី​ធ្វើកិច្ចចរចា​គ្នា​ក្នុងក្រុង​តូក្យូ បាន​មានប្រសាសន៍​ថាលោកអរគុណ​ដល់​របៀប​ដោះស្រាយ​ »តាមជម្រើសទាំងអស់» របស់​រដ្ឋបាល​ Trump។ ​លោក​ Abe បាន​ថ្លែង​បន្ថែម​ថា​លោក​សង្ឃឹម​ដល់​កិច្ចចរចាដោយ​សន្តិវិធី​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង ក៏​ប៉ុន្តែ​ថា​ «ការ​សន្ទនា​គ្នា​ដើម្បី​មាន​ការ​សន្ទនា» គ្មាន​តម្លៃ​អ្វីឡើយ។

នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​វិញ​ លោក Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​បាន​បញ្ជាក់អំពី​ការអន់ឱន​សម្រាប់ការ​អត់ធន់បន្តិច​ថែម​ទៀត​ខាងភាគី​ស.រ.អា.នៅ​ក្នុង​ការនិយាយ​ត្រួសៗមួយ​ប្រាប់​ពួក​អ្នក​កាសែតកាល​ពីថ្ងៃ​ចន្ទ។

លោក Spicer បាននិយាយ​ថា​ «ខ្ញុំយល់​ថា​យើង​នឹង​បន្ត​ធ្វើ​ការជាមួយ​ប្រទេស​ចិន​ជាពិសេស​ដើម្បី​ជួយរក​វិធីទៅ​មុខមួយ»៕

XS
SM
MD
LG