នៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យលោកអូបាម៉ា ច្រានចោលភាពអវិជ្ជមាន និងការភ័យខ្លាច
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់សារដ៏មានឥទ្ធិពលមួយដើម្បីគាំទ្រដល់ការបោះឆ្នោតឲ្យលោកស្រី Hillary Clinton បេក្ខជនតំណាងឲ្យគណបក្សប្រជាធិបតេយ្យ កាលពីយប់ថ្ងៃពុធ ដែលជាយប់ទី៣ នៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Philadelphia។ លោក អូបាម៉ា និងសមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់ដទៃទៀតក៏បានធ្វើការរិះគន់ធ្ងន់ៗទៅលើលោក Donald Trump បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋផងដែរ។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់ VOA រាយការណ៍បន្ថែមពីទីក្រុង Philadelphia។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕