ក្រុមសង្គ្រោះបន្ទាន់កំពុងព្យាយាមជួសជុលច្រកទំនប់នៅឯទំនប់ដ៏ខ្ពស់បំផុតរបស់អាមេរិក
ក្រុមអ្នកធ្វើការងារសង្គ្រោះបន្ទាន់កំពុងព្យាយាមជួសជុលផ្លូវទឹកនៅឯទំនប់ទឹកមួយនៅរដ្ឋ California ដើម្បីទប់ស្កាត់ទឹកជន់លិចសហគមន៍មូលដ្ឋាន។ អ្នករស់នៅក្បែរទីនោះជិត២សែននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនពីតំបន់ដែលស្ថិតនៅផ្នែកខាងក្រោមទំនប់ Lake Oroville ក្រោយពេលដែលគេបានរកឃើញថា ផ្លូវទឹកដែលជួយបង្ហូរទឹកពេលទំនប់មានទឹកពេញនោះអាចនឹងត្រូវបាក់។ អ្នកស្រី Zlatica Hoke រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕