ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​បក្ស​សង្គ្រោះជាតិ​ថ្មី​ប្រចាំ​នៅ​អាមេរិក​ប្តេជ្ញា​បង្រួប​បង្រួម​អ្នក​គាំទ្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុងរដ្ឋធានី​វ៉ាស៊ីន​តោន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​ ទស្សនកិច្ច​នេះ​កើត​ឡើង​ បន្ទាប់​ពីក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តារដ្ឋ​នានា​បាន​ជ្រើសរើស​លោក ​អ៊ុង រិទ្ធី ​(Rithy Uong) ​ជា​ប្រធាន​គណបក្ស​នៅសប្តាហ៍​ថ្មីៗ​នេះ។​ លោក​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដំបូង​ដែល​ធ្លាប់​ត្រូវ​គេ​ជ្រើស​រើស​ឲ្យធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុងឡូវែល​(Lowell ) ​រដ្ឋម៉ាសាឈូសេត ​(Massachusetts)។ លោក​ក៍ធ្លាប់​ជាក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ផ្នែក​ការ​អប់រំ ជា​គ្រូ​បង្រៀន​គណិត​វិទ្យា​ និង​ជា​អ្នក​តស៊ូមតិ​ផ្នែក​អប់រំ​ជាច្រើន​ឆ្នាំ។​ តទៅនេះ​សូម​ស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍​ផ្ទាល់​រវាង​លោក ​សុខ ខេមរា ​នៃVOA ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​លោក អ៊ុង រិទ្ធី ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG