ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋ​ទូត​​របស់​ប្រធានា​ធិបតី​ស.រ.អា ដូណាល់ ​ត្រាំ ប្រចាំ​នៅ​ប្រទេស​ចិន​គៀប​សង្កត់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​បញ្ហា​កូរ៉េខាង​ជើង


អនុប្រធានាធិបតី​ប្រទេស​ចិន​ Xi Jinping និង​អភិបាល​រដ្ឋ Iowa លោក Terry Branstad លើក​កែវ​ស្រា​ជល់គ្នា​ក្នុង​ការ​ពិសារ​អាហារ​ពេល​ល្ងាច​នៅ Iowa Statehouse ក្នុង​ទីក្រុង​ Des Moines រដ្ឋ Iowa កាល​ពី​ថ្ងៃទី​១៥ កុម្ភៈ ២០១២។
អនុប្រធានាធិបតី​ប្រទេស​ចិន​ Xi Jinping និង​អភិបាល​រដ្ឋ Iowa លោក Terry Branstad លើក​កែវ​ស្រា​ជល់គ្នា​ក្នុង​ការ​ពិសារ​អាហារ​ពេល​ល្ងាច​នៅ Iowa Statehouse ក្នុង​ទីក្រុង​ Des Moines រដ្ឋ Iowa កាល​ពី​ថ្ងៃទី​១៥ កុម្ភៈ ២០១២។

លោក Terry Branstad ​អភិបាល​រដ្ឋ Iowa ​ដែល​ជា​បេក្ខជន​ឯកអគ្គរដ្ឋទូត​​ថ្មី​របស់​ប្រធានា​ធិបតី​ ដូណាល់​​​​ ត្រាំ ​ប្រចាំ​នៅ​ប្រទេស​ចិន ​​បាន​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​គណៈកម្មាធិការ​ទំនាក់​ទំនងការបរទេស​​របស់​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​អង្គារ។​ លោក​បាន​ប្រឈម​ការ​​ចោទ​សួរ​អំពីការ​កើន​ឡើង​នូវការ​តាន​តឹង​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង ​ពាណិជ្ជកម្ម ​សន្តិសុខ​​ហើយ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​។​​

សមាជិក​ព្រឹទ្ធ​សភាជា​ច្រើនជឿ​ជាក់​ថា ​លោក​មាន​គុណសម្បត្តិពិសេសសម្រាប់​ការងារ​នេះ។ ការព្រួយ​កង្វល់​អំពី​សមត្ថភាពនុយក្លែអ៊ែរហើយ​និង​វោហាសាស្រ្ត​គំរាម​កំហែងរបស់​ប្រ ទេស​កូរ៉េខាង​ជើង​ ​បាន​កើត​មាន​ឡើង​ជា​រឿយៗ ​ដោយពួក​សមាជិក​ព្រឹទ្ធ​សភាបាន​ចោទ​សួរ​លោក Terry Branstad អភិបាល​រដ្ឋ Iowa អំពី​តួនាទី​របស់​ចិន​នៅ​ក្នុង​ការ​ជួយ​ដើម្បី​ទប់​ស្កាត់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un។ លោក Branstad បាន​មាន​ប្រសាសន៍​ថា​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ដឹង​យ៉ាង​ច្បាស់​ពីការ​គំរាម​កំហែងដែល​បណ្តាល​មក​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន ​ហើយ​មិនចង់​ឲ្យជន​ភៀស​ខ្លួន​កូរ៉េខាង​ជើង​ហូរ​ចូល​ក្នុង​ប្រទេស​ចិនទេ ​ប្រសិនបើ ​មាន​សង្គ្រាម​នោះ។

លោក Branstad បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​គិតដែរថា ​ចិន​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ទទួល​ស្គាល់​ថា ការងប់ងល់​នឹងអាវុធ​នុយក្លែអ៊ែ​រ ​កាំ​ជ្រួច​មីស៊ីល​ហើយ​នឹង​អ្វី​ផ្សេង​ៗ​ទៀត​ដែល​កូរ៉េខាងជើង​មាន​ ​ជាការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​ចាំបាច់រកមធ្យោបាយ​ដែល​យើង​អាច​ធ្វើ​ការងារ​ជាមួយ​គ្នា‍»។

ប្រវត្តិ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​របស់​ចិន​ស្តីពីបញ្ហា​សិទ្ធិ​មនុស្ស​ ក៏​ជាការ​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ដែរ។លោក Branstad បាន​ស្វះស្វែង​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ប្រាប់​គណៈកម្ម ការ​ព្រឹទ្ធ​សភា​នោះ​ថា៖ «​ប្រសិនបើ​បាន​ទទួលការតែងតាំង​ជាឯក​អគ្គរដ្ឋ​ទូត ​ខ្ញុំ នឹង​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃដើម្បីបង្ហាញ​តម្លៃ​អាមេរិកាំង​ដល់មេដឹកនាំ​និងពលរដ្ឋ​ចិន។ តម្លៃទាំង​នោះ​រួមមាន​ការ​លើ​ក​តម្កើង​សិទ្ធិ​មនុស្ស​សម្រាប់​មនុស្ស​ទាំង​អស់​ហើយនឹង​ទីផ្សារ​សេរី​និង​បើក​ចំហរ ​សណ្តាប់​ធ្នាប់មហាសមុទ្រ​ផ្អែកលើ​ច្បាប់ជុំ​វិញ​ប្រទេស​ចិន​ហើយ​និង​សារៈ​សំខាន់​នៃសារព័ត៌មាន​សេរី‍»។ សមាជិក​ព្រឹទ្ធ​សភា​មកពី​រដ្ឋ Iowa បាន​និយាយ​ថា ​លោក Branstad នៅ​ពេល​បច្ចុប្បន្ននេះ​ជា​ជាអភិបាលរដ្ឋ​ដែល​បម្រើ​ការងារ​យូរ​ជាងគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ​ហើយ​បានសង្កត់​ពី​ចំណងទាក់​ទង​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​មេដឹកនាំ​ចិន។ លោកស្រី Joni Ernst សមាជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​

រដ្ឋ Iowa និយាយថា៖ «សំខាន់​បំផុត ​លោក​អភិបាល​រដ្ឋ Branstadក៏​ស្គាល់​ប្រទេស​ចិន​និងមេដឹកនាំ​របស់​ប្រទេស​នោះ​យ៉ាង​ច្បាស់។លោក​បាន​ជួប​ប្រធា​នា​ធិបតី​ស៊ី ​ជីន​ពីង​ជាលើក​ដំបូង ខណៈ​ដែលប្រធានា​ធិបតិស៊ីធ្វើ​ដំណើរ​ទស្សនកិច្ច​ខាង​ការ​ស្រាវ​ជ្រាវ​ខាង​កសិកម្ម​នៅ​ឆ្នាំ​១៩៨៥‍»។

លោក Branstad បាន​មាន​ប្រសាសន៍​ទៀត​ថា ​ប្រសិនបើ បាន​ទទួល​ការយល់​ព្រម​ពី​ព្រឹទ្ធ​សភា​ពេញ​អង្គ ​លោក​នឹង​ប្រើ​ប្រាស់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​ប្រធានាធិបតី​ស៊ី​ដើម្បីធ្វើឲ្យ​មានសន្តិភាព​និង​ស្ថេរភាព​ហើយ​នឹង​មិន​ខ្មាសអៀនដើម្បី​លើក​ឡើង​នូវ​បញ្ហា​នានា​ដែល​ប្រទេស​ទាំង​២​មិនបានឯកភាព​នោះ​ទេ៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG