ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា៖ អាមេរិកបច្ចុប្បន្ន​​រឹង​មាំ​ជាងកាល​ពី​​៨ឆ្នាំ​មុន


ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៦។

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៦។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​តាម​កម្មវិធី​វិទ្យុ​ប្រចាំ​សប្តាហ៍​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០១៦ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ បាន​លើក​ឡើង​ពី​ជោគជ័យ​របស់​លោក ក្នុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈ​ពេល​២អាណត្តិ​នេះ។

លោក​បាន​ថ្លែង៖ «នៅ​ពេល​មួយ​ដែល​បើក​ទំព័រ​ឆ្នាំ​ថ្មី ហើយ​យើង​មើល​ទៅ​ពេល​អនាគត ខ្ញុំ​គ្រាន់​តែ​ចង់​យក​ពេល​វេលា​នេះ​ថ្លែង​អំណរគុណ​ដល់​គ្រប់​គ្នា​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ឲ្យ​អាមេរិក​រឹង​មាំ​ជាង​កាលពី​៨ឆ្នាំ​មុន»។

លោក​បាន​លើក​ឡើង​ពី​វិបត្តិ​សេដ្ឋកិច្ច ការ​បាត់​បង់​ការងារ និង​ការ​បាត់​បង់​ទាហាន​១៨ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហា្គនីស្ថាន ក៏​ដូច​ជា​បញ្ហា​ប្រឈម​ដែល​លោក​ជួប​ប្រទះ​នៅ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ​២០០៩ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​ឥឡូវ​នេះ​ គឺ​៨ឆ្នាំ​ក្រោយ​មក​ អាមេរិក​គឺ​ខុស​ពីមុន។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង វិបត្តិ​សេដ្ឋកិច្ច​បាន​ភាព​ប្រសើរ​ឡើង លោក​បាន​បង្កើត​ការងារ​រាប់​លាន ហើយ​មេដឹកនាំ​អាល់កៃដា Osama Bin Laden ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​របស់​អាមេរិក ហើយ​កង​ទ័ព ១៦៥.០០០នាក់​បាន​វិល​ត្រឡប់​ពី​ប្រតិបត្តិការ​នៅ​មជ្ឈិមបូព៌ាមក​ផ្ទះ​វិញ​ផង​ដែរ៕

XS
SM
MD
LG