\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា៖ ប្រាក់​៤​រយ​លាន​ដុល្លារ​ដែល​បញ្ជូន​ទៅ​ឲ្យ​អ៊ីរ៉ង់​មិន​មែន​ជា​ការ​សម្ងាត់​ ឬ​ប្រាក់​លោះ​នោះ​ទេ


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មន្ទីរ​បញ្ចកោណ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មន្ទីរ​បញ្ចកោណ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា​ បាន​ធ្វើ​ការ​បដិសេធ​ថា​ ប្រាក់​សុទ្ធ​៤០០លាន​ដុល្លារ​ដែល​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ចំណាប់​ខ្មាំង​ត្រូវ​បាន​ដោះ​លែង​នោះ​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​នោះ​ទេ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ការ​បញ្ជូន​ប្រាក់​សុទ្ធ​នេះ​ត្រូវ​បាន​ប្រកាស​តាំង​ពី​ខែ​មករា​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ត្រូវ​បាន​អនុម័ត​មក​ម្ល៉េះ។​

លោក​បាន​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ការណ៍​សម្ងាត់​នោះ​ទេ‍។​ ពួកយើង​បើក​ចំហ​អំពី​រឿង​នោះ‍»។​ លោក​បាន​ថ្លែង​បន្ថែម​ថា​ ព័ត៌មាន​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត​ Wall Street Journal កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ គឺ​ថា​ប្រាក់​ដែល​បាន​បង់​ទាំង​នោះ​ជា​ប្រាក់​សុទ្ធ​ តែ​មិន​មែន​ជា​រូបិយប័ណ្ណ​របស់​អាមេរិក​នោះ​ទេ​ ហើយ​ប្រាក់​ទាំង​នោះ​ដឹក​ដោយ​យន្តហោះ​ដែល​គ្មានអត្តសញ្ញាណ‍»។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ លោក​អូបាម៉ា​បាន​ថ្លែង​ថា​ មាន​មូលហេតុ​ពី​ក្រោយ​ការ​បង់​ប្រាក់​ជា​ប្រាក់​សុទ្ធ​នេះ។​

លោក​ថ្លែង​ថា៖ «មូល​ហេតុ​ដែល​ពួក​យើង​ប្រគល់​ប្រាក់​សុទ្ធ​នេះ​គឺ​ដោយ​សារ​តែ​ពួក​យើង​ដាក់​កំហិត​ខ្លាំង​ក្នុង​ការ​រក្សា​ការ​ដាក់​ទណ្ណកម្ម​ ហើយ​ពួក​យើង​មិន​មាន​ទំនាក់​ទំនង​ផ្នែក​ធនាគារ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ​ ដូច្នេះ​ហើយ​ទើបពួក​យើង​មិន​អាច​ផ្ញើ​សែក​ ឬ​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ​បាន​នោះ​ទេ‍»៕

XS
SM
MD
LG