ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្លោងទ្វារ​ជំរុំឃុំឃាំង​ក្នុង​របប​ណាស៊ី​ទំនង​ត្រូវ​បាន​រក​ឃើញ​ដោយ​ប៉ូលិស​ន័រវែស


ច្រក​ចូល​ទៅកាន់​​គុក​ ដាស់ហៅ ក្នុង​របប​ណាស៊ី ដែល​បាន​សម្លាប់​ជន​ជាតិ​ជីហ្វីស​រាប់​លាន​នាក់។

ប៉ូលិស​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា​ ក្លោងទ្វារ​ដែល​ធ្លាប់​តាំង​លម្អ​នៅ​ផ្លូវចូល​ទៅ​គុក អ្នក​នយោបាយ ​ដាស់ហៅ (Dachau)​ ក្នុង​របប​ណាស្ស៉ី​ (NAZI) ​ទំនង​ជា​ត្រូវគេ​រក​ឃើញ ហើយ​នៅ​ក្នុង​តំបន់​ភាគនិរតី​ប្រទេស​ន័រវែស។

ក្លោងទ្វារ​ដែល​មាន​សរសេរ​ពាក្យ​ស្លោកថា​ Arbeit ​macht​ frei ​ឬ ​Work ​ set you free ​ឬជា​ភាសា​ខ្មែរថា​ «ចូរធ្វើការ​នឹង​បាន​រួចខ្លួន‍» ​នោះ​ ត្រូវ​គេ​រក​ឃើញ​នៅជិត​ទីក្រុង​ Bergen ​ដែល​ជា​ទីក្រុង​ឈូងសមុទ្រ​របស់​ប្រទេស​នរវែស។​ ប៉ូលិស​រដ្ឋ​ Bavaria ​និយាយ​របស់​អាល្លឺម៉ង់​ និយាយ​ថា​ការ​រកឃើញ​នេះ​ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ជូន​ដំណឹង​ពីជន​អនាមិក​ម្នាក់។

ប៉ូលិស​មិន​បាន​បញ្ជាក់​ថា​ ក្លោងទ្វារ​នោះ​ជាក្លោងទ្វារ​ដែល​ត្រូវ​គេ​លួច​ទេ​ តែ​បើ​តាម សេចក្តី​ប្រកាស​ព័ត៌មាន​បាន​និយាយ​ថា​ បើ​មើល​ពីរូបភាព​ដែលបាន​បញ្ជូន​មក​នោះ ប៉ូលិស​ជឿ​ថា​ក្លោងទ្វារ​នោះ​ដូច​ខ្លាំង​ណាស់​ទៅនឹង​ក្លោងទ្វារ​ដែក​ដែល​ត្រូវ​លួច​ពីគុក ដាស់ហៅ។

ក្លោងទ្វារ​ទម្ងន់​១០០​គីឡូ​ក្រាម​នោះ​ត្រូវ​គេ​លួច​បាត់​កាលពី​២ឆ្នាំមុន​ពី​អតីត​គុក​ដែល​ស្ថិត​នៅ​ចម្ងាយ​២​ឬ​៣​គីឡូម៉ែត្រ​ខាងក្រៅ​ទីក្រុង​មុយនិច។

របប​ណាស្ស៉ី​បាន​ប្រើគុក​ ដាស់ហៅ ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី​២ដើម្បី​សម្លាប់​ជនជាតិ ​ជីហ្វីស ​(Jews)​ ជាង​៤១.០០០ ​នាក់ ​មុន​ពេល​ដែល​ត្រូវ​រំដោះ​ដោយ​កងទ័ព​ស.រ​.អា.​ ​កាលពី​ឆ្នាំ​១៩៤៥៕

XS
SM
MD
LG