ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​កម្លាំង​ខ្លាំង​ថ្មី​មួយ


លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Rex Tillerson ឈរ​ជាមួយ​នឹង​ឧត្តមសេនីយ៍ Rex Tillerson (រូប​ទី​៣​រាប់​ពី​ស្តាំ) កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Rex Tillerson ឈរ​ជាមួយ​នឹង​ឧត្តមសេនីយ៍ Rex Tillerson (រូប​ទី​៣​រាប់​ពី​ស្តាំ) កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​កម្លាំង​ខ្លាំង ដែល​បាញ់​ចេញ​ភ្លាមៗ​ថ្មី​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​និយាយ​ថា ការ​សាកល្បង​នេះ​ទទួល​បាន​ជោគជ័យ និង​បាន​សង្កត់​ធ្ងន់​ថា មិន​យូរ​ទេ ពិភពលោក​នឹង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សារៈសំខាន់​ដ៏​ធំធេង​នៃ​ជោគជ័យ​ក្នុង​យុគ​សម័យ​ថ្មី​ដែល​កូរ៉េ​ខាង​ជើង​សម្រេច​បាន​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA។

ការ​សាកល្បង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញ​ពី​ម៉ាស៊ីន​ដែល​ដាក់​ភ្ជាប់​នៅ​លើ​ដី គឺ​មិនមែន​ជា​ការ​បាញ់​គ្រាប់​មីស៊ីល​នោះ​ទេ។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​ស្ថានីយ​បាញ់​គ្រាប់​រ៉ុក្កែត Tongchang-ri នៅ​ជិត​ព្រំដែន​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​រាយការណ៍​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ក៏​បាន​រាយការណ៍​ថា លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​នៅ​ពេល​ព្រលឹម​ស្រាងៗ ដោយ​បាន​ត្រួត​ពិនិត្យ​កន្លែង​នោះ និង​ចេញ​បញ្ជា​ឲ្យ​ចាប់ផ្ដើម​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​នេះ។

នៅ​ឯ​ស្ថានីយ​ដដែល​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្ហោះ​ផ្កាយ​រណប​ទៅ​លើ​ដែន​អវកាស​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ដោយ​បាន​ប្រើ​បច្ចេកវិទ្យា​គ្រាប់​ផ្លោង​មីស៊ីល​អន្តរ​ទ្វីប​ដែល​គេ​ហាម​ឃាត់៕

XS
SM
MD
LG