\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​ទៅ​ក្នុង​មហា​សមុទ្រ


បុរស​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ជាមួយ​នឹង​វីដេអូ​ឯកសារ​នៃ​ការ​បង្ហោះ​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

បុរស​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ជាមួយ​នឹង​វីដេអូ​ឯកសារ​នៃ​ការ​បង្ហោះ​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​ចូល​ទៅ​ក្នុង​មហាសមុទ្រ​នៅ​ភាគ​ខាង​កើត​របស់​ខ្លួន​ ដែល​នេះ​គឺ​ជា​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ចុង​ក្រោយ​គេ​បង្អស់។​

យោធា​អាមេរិក​បាន​ថ្លែង​ថា​ ខ្លួន​បាន​រក​ឃើញ​ថា​មាន​ការ​បាញ់​កាំជ្រួច​មីស៊ីល​ពីរ​គ្រាប់​ក្នុង​ពេល​តែ​មួយ​ ដែល​កាំជ្រួច​មីស៊ីល​មួយ​បាញ់​បាន​សម្រេច​ ហើយ​មួយ​ទៀត​បាន​ផ្ទុះ​ភ្លាមៗ​ក្រោយ​ពេល​ចាប់​ផ្តើម​បាញ់។​

ក្រុម​មន្ត្រី​ថ្លែង​ថា​ កាំជ្រួច​មីស៊ីល​ដែលត្រូវ​បាន​គេ​ជឿ​ថា​ជា​ កាំជ្រួច​មីស៊ីល​ប្រភេទ​ Rodong ខ្នាត​មធ្យម​នោះ​ ត្រូវ​បាន​គេ​បាញ់​នៅ​មុន​ម៉ោង​៨ព្រឹក​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ពី​តំបន់​ Unyul ដែល​ស្ថិត​ក្នុង​ខេត្ត​ Hwanghae​ ភាគ​ខាង​លិច​ប្រទេស​ ហើយ​កាំជ្រួច​នេះ​បាន​ហោះ​រយៈ​ចម្ងាយ​ ១ពាន់គីឡូម៉ែត្រ​ មុន​នឹង​ធ្លាក់​ចូល​ក្នុង ឬ​ចូល​ទៅ​ក្បែរ​ដែន​ទឹក​របស់​ជប៉ុន។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​នាយ​អគ្គសេនាធិកា​បាន​ឲ្យ​ដឹង​ថា​ ការ​បាញ់​កាំជ្រួច​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ «មហិច្ឆតា​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​វាយ​ប្រហារ​ប្រទេស​ជិត​ខាង‍‍»។​
នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ Shinzo Abe បាន​ហៅ​ការ​បាញ់​កាំជ្រួច​មីស៊ីល​នេះ​ថា​ ជា​ការ​គំរាមកំហែង​ដ៏​ខ្លាំង​ក្លា​ ទៅលើ​សន្តិសុខ​របស់​ជប៉ុន​ ហើយ​លោក​បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​នេះ។​

សហរដ្ឋ​អាមេរិក​ក៏​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​សាកល្បង​បាញ់​កាំជ្រួច​មីស៊ីល​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ដោយ​ព្រមាន​កូរ៉េ​ខាង​ជើង​ថា​ អាមេរិក​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ខ្លួន​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ពី​ការ​បង្ក​រឿង​របស់​កូរ៉េ​ខាង​ជើង​រួច​រាល់​ហើយ៕​

XS
SM
MD
LG