\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ផ្ដាច់​ខ្លួន​កូរ៉េ​ខាង​ជើង​មួយ​រូប​ថា កូរ៉េ​ខាង​ជើង​មាន​គម្រោង​នុយក្លេអ៊ែរ​ដ៏​ធំ


ប្រជាជន​កូរ៉េ​ខាង​ត្បូ​ង​កំពុង​មើល​ទូរទស្សន៍​ផ្សាយ​រូបភាព​ផ្កាយ​រណបនៃ​រោង​ចក្រ​នុយក្លេអែរ​មួយ​នៅ​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​០៨ តុលា ២០១៣ ឯស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ប្រជាជន​កូរ៉េ​ខាង​ត្បូ​ង​កំពុង​មើល​ទូរទស្សន៍​ផ្សាយ​រូបភាព​ផ្កាយ​រណបនៃ​រោង​ចក្រ​នុយក្លេអែរ​មួយ​នៅ​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​០៨ តុលា ២០១៣ ឯស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ឆ្នាំ​ក្រោយ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​ការ​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយសារតែ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាង​ជើង​ជាន់​ខ្ពស់​មួយ​រូប​ដែល​បាន​រត់​គេច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ។

លោក Thae Yong-ho ដែល​ធ្លាប់​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទី​ពីរ​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា៖ «ដោយសារតែ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សហរដ្ឋ​អាមេរិក​កំពុង​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ កូរ៉េ​ខាង​ជើង​សម្លឹង​ឃើញ​ថា ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ»។

លោក Thae បាន​រត់​គេច​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ជាន់​ខ្ពស់​បំផុត​មួយ​រូប ដែល​បាន​រត់​គេច​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​រយៈពេល​ជិត ២០ ឆ្នាំ​ចុង​ក្រោយ​នេះ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​នៅ​ឯ​សន្និសីទ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Thae បាន​បញ្ជក់​យ៉ាង​ច្បាស់​ថា លោក​មិន​បាន​ដឹង​អំពី​ស្ថានភាព​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ ប៉ុន្តែ​លោក​និយាយ​ថា លោក Kim Jung Un មេដឹកនាំ​កូរ៉េ​ខាង​ជើង គ្មាន​គម្រោង​ក្នុង​ការ​លះបង់​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ ទោះបី​ជា​មាន​គេ​ផ្ដល់​ថវិកា​ច្រើន​ឲ្យ​ក៏​ដោយ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា លោក Kim Jung Un កំពុង​បង្កើន​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ត្រឹម​ចុង​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG