ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧​នៅ​ជុំវិញ​ពិភពលោក


ការ​បាញ់​កាំជ្រួច​នៅ​សាល​សម្តែង​ល្ខោន​អូប៉េរ៉ា នៅ​ទីក្រុង​ស៊ីដនី និង​នៅ​ស្ពាន Harbour ដើម្បី​អបអរ​ឆ្នាំ​ថ្មី កាល​ពី​យប់​ថ្ងៃទី៣១ ធ្នូ។

ការ​បាញ់​កាំជ្រួច​នៅ​សាល​សម្តែង​ល្ខោន​អូប៉េរ៉ា នៅ​ទីក្រុង​ស៊ីដនី និង​នៅ​ស្ពាន Harbour ដើម្បី​អបអរ​ឆ្នាំ​ថ្មី កាល​ពី​យប់​ថ្ងៃទី៣១ ធ្នូ។

ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សាកល​ចូល​ឆ្នាំ​២០១៧ ជាមួយ​នឹង​ការ​បាញ់​កាំជ្រួច ពិធី​ជប់​លៀង ​និង​សកម្មភាព​អបអរ​ផ្សេងៗ​ទៀត បើ​ទោះ​បី​ជា​មាន​មនុស្ស​មួយ​ចំនួន​មាន​ភាព​ស្រងូត​ស្រងាត់​ដោយ​សារ​តែ​បញ្ហា​នយោបាយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ។

ប្រទេស​នូវែល​សេឡង់ ​អូស្ត្រាលី​ និង​រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០១៧ មុន​គេ។

ការ​បាញ់​កាំជ្រួច​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី ​បាន​ទាក់​ទាញ់​អ្នក​ទស្សនា​ជាង​មួយ​លាន​នាក់​ ដែល​ឈរ​តម្រង់​ជួរ​នៅ​ខាង​មុខ​មាត់​ទឹក​ ដើម្បី​ទស្សនា​ការ​សម្តែង​ដើម្បី​រំឭក​ដល់​លោក ​David Bowie ​និង​លោក ​Gene Wilder ​ដែល​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​តារា​ល្បីៗ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​២០១៦។

ប្រទេស​ជា​ច្រើន​ផ្តោត​ទៅ​លើ​ការ​ការពារ​សន្តិសុខ ក្នុង​ខណៈ​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ចូល​រួម​អប​អរ​ពិធី​ឆ្លង​ឆ្នាំ​នេះ។

ទីក្រុង​តូក្យូ ​ហុងកុង​ និង​ព្យុងយ៉ាង សុទ្ធ​តែ​បាន​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការ​បាញ់​កាំជ្រួច។

ប៉ុន្តែ​ប្រទេស​ជា​ច្រើន​ក៏​មាន​ភាព​ស្រងូត​ស្រងាត់ ដោយ​សារ​តែ​បញ្ហា​នយោបាយ​និង​ការ​គំរាម​កំហែង​សន្តិសុខ។

ពលរដ្ឋ​ទីក្រុង​ប៊ែកឡាំង ដែល​រង​ការ​វាយ​ប្រហារ​កាល​ពី​ដើម​ខែ​ធ្នូ​ ដោយ​សារ​តែ​អំពើ​ភេរវកម្ម​នៅ​ឯ​ផ្សារ​លក់​គ្រឿង​តុប​តែង​លំអ​សម្រាប់​បុណ្យ​ណូអែល​ ព្រួយ​បារម្ភ​មិន​ត្រឹម​តែ​ពី​បញ្ហា​សន្តិសុខ​ប៉ុណ្ណោះ​នោះ​ទេ ពួក​គេថែម​ទាំងព្រួយ​បារម្ភ​អំពី​ទិសដៅ​នយោបាយ​របស់​អឺរ៉ុប​ដែល​បាន​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​នានា។

ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​យាម​ការ​យ៉ាង​តឹងតែង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​ទីភ្នាក់​ងារ​ព័ត៌មាន​របស់​រដ្ឋ​បាន​រាយការណ៍​មក​ថា ការ​លក់​កាំជ្រួច​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​ត្រូវ​បាន​ហាម​ឃាត់៕

XS
SM
MD
LG