ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា ឃ្លាត​ឆ្ងាយ​ពី​ទស្សនៈ​របស់​រដ្ឋបាល​លោក Trump ចំពោះ​សាសនា​ឥស្លាម


ប្រធានាធិបតី​សហរដ្ឋអាមេរិកស្តាប់​លោក​វរសេនីយទោ​ Lt. Gen. H.R. McMaster ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​ថ្មីនិយាយ​នៅ​ក្នុង​វិមាន Mar-a-Lago របស់​លោក​ Trump នៅ​ទីក្រុង Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។

ប្រធានាធិបតី​សហរដ្ឋអាមេរិកស្តាប់​លោក​វរសេនីយទោ​ Lt. Gen. H.R. McMaster ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​ថ្មីនិយាយ​នៅ​ក្នុង​វិមាន Mar-a-Lago របស់​លោក​ Trump នៅ​ទីក្រុង Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រាប់​ដល់​បុគ្គលិក​របស់​ខ្លួន​ថា អ្នក​កាន់​សាសនា​ឥស្លាម​ដែល​បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​គឺ​ជា​អ្នក​បំផ្លាញ​សាសនា​ឥស្លាម។ នេះ​គឺ​ជា​ជំហរ​មនោគមវិជ្ជា​មួយ​ដែល​ខុស​ឆ្ងាយ​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ដទៃទៀត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump។ ​

លោក​ឧត្ដមសេនីយ៍ឯកH.R. McMaster បាន​ថ្លែង​ប្រាប់​ដល់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថា ការប្រើប្រាស់​ពាក្យ​«ភេរវកម្ម​ជ្រុល​និយម​ឥស្លាម» គឺ​ជា​ពាក្យ​ដែល​ខូចប្រយោជន៍ ដោយសារ​តែ​សកម្មភាព​ភេរវកម្ម​គឺ ​«មិនមែន​ជា​សាសនា​ឥស្លាម​នោះ​ទេ»។ នេះ​បើ​យោង​តាម​កាសែត the New York Times។
សុន្ទរកថា​របស់​លោក McMaster ត្រូវ​បាន​រាយការណ៍​ថា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កិច្ចប្រជុំ​បុគ្គលិក​ទាំងអស់​លើក​ដំបូង​របស់​លោក។ នេះ​បើ​យោង​តាម​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។​

អត្ថាធិប្បាយ​របស់​លោក​ខុស​ពី​ភាសា​ដែល​លោក​ប្រធានាធិបតី​និង​លោក Michael Flynn​ ដែលអ្នក​កាន់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មុន​លោក បាន​លើកឡើង​ជា​រឿយៗ។ លោក Michael Flynn បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​មន្ត្រី​ការទូត​រុស្ស៊ី៕

XS
SM
MD
LG