\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថ្នាំ​ព្យាបាល​ថ្លើម​ប្រភេទ​សេ (C) ​មាន​ប្រសិទ្ធិភាព​ខ្លាំង​ តែ​តម្លៃ​ថ្លៃ​នៅ​ស.រ.អ

  • សុខ ខេមរា

ថ្នាំ Sovaldi ជាថ្នាំ​មួយ​ប្រភេទសម្រាប់​ការ​ព្យាបាល​ជំងឺ​ថ្លើម​ប្រភេទ​សេ (C)

ថ្នាំ Sovaldi ជាថ្នាំ​មួយ​ប្រភេទសម្រាប់​ការ​ព្យាបាល​ជំងឺ​ថ្លើម​ប្រភេទ​សេ (C)

វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​(ស.រ.អ) ​ថ្លែងថា ​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ថ្លើម​ប្រភេទ សេ (C)​ ឲ្យ​ជា​សះស្បើយ​ដល់​ទៅ​៩០ភាគរយ ​ដែល​អាច​រក​ទិញ​បាន​នៅ​ស.រ.អ។

វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​(ស.រ.អ) ​ថ្លែងថា ​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ថ្លើម​ប្រភេទ សេ (C)​ ឲ្យ​ជា​សះស្បើយ​ដល់​ទៅ​៩០ភាគរយ ​ដែល​អាច​រក​ទិញ​បាន​នៅ​ស.រ.អ។ ​

តម្លៃ​ថ្នាំ​ថ្មី​ទាំង​នោះ​អាច​ដល់​ទៅ​១០០០​ (១ពាន់​ដុល្លារ) ​ក្នុង​១គ្រាប់ ​ឬក៏​១០០,០០០ (១សែនដុល្លារ)​ ក្នុង​មួយ​រយៈពេល​នៃ​ការ​ព្យាបាល​ពី​៣​ ទៅ​ ៦ខែ​នោះ​ បើ​ធៀប​នឹង ប្រទេស​ឥណ្ឌា​ដែល​មាន​តម្លៃ​ថោក​ជាង​ គឺ​ត្រឹម​ប្រមាណ​ពី​៥០០០ ​ទៅ​៦០០០ ​ដុល្លារ តែ​ប៉ុណ្ណោះ។​

នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ​តាំង តេកហុង​ វេជ្ជបណ្ឌិត​ខ្មែរ ​នៅទី​ក្រុង Jacksonville​ រដ្ឋ Florida​ ស.រ.អ ​ដែល​បាន​ថ្លែងក្នុង​កម្មវិធី ​Hello ​VOA​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក​ថា​ ថ្នាំ​ព្យាបាល​ថ្លើម​មាន​ ដូចជា ​HARVONI​ (Ledipasvir/Sofosbuvir),​ VIEKIRA PAK ​(Ombitasvir/Paritaprevir​/Ritossavir/Dasabuvir),​ ZEPATIER (Elbasvir/​Grazoprevir),​EPCLUSA ​(Sofosbuvir/Velpatasvir )។

ក៏​ប៉ុន្តែ លោក ​តាំង តេកហុង​ សង្កត់​ធ្ងន់​ថា​ នៅកម្ពុជា​មន្ទីរពេទ្យ​ព្រះកុសមៈ​ (ពេទ្យ​លោកសង្ឃ) ​ក្រោម​កម្មវិធី​ជំនួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ​មាន​ការ​ព្យាបាល​ដោយ​មិនគិត​ថ្លៃ​ ប្រសិន​បើ​អ្នកជំងឺ​ត្រូវ​គេ​ពិនិត្យ​ទៅ​រកឃើញ​ថា មាន​ជំងឺថ្លើម​មែន។

លោក​បន្ថែមថា ​អ្នក​កើត​ជំងឺ​ថ្លើម​មិន​អាច​ទទួល​ទាន​ស្រា និង​គ្រឿង​ស្រវឹង​ជាដាច់​ខាត៕

XS
SM
MD
LG