ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់ថ្មី​នឹង​រៀបចំ​ឡើង​វិញ​លើ​ការ​គ្រប់​គ្រង ​VOA ​និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​អាមេរិក


ការិយាល័យ​ផ្សាយ​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ Diaa Bekheet)
ការិយាល័យ​ផ្សាយ​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ Diaa Bekheet)

ក្រុម​ប្រឹក្សា​ភិបាល​ ​ដែល​មក​ពី​ពីរ​ក្រុម​ផ្សេង​គ្នា​ ហើយ​មាន​សមាជិក​ចំនួន​ប្រាំ​បួន​រូប​នេះ ដែល​ត្រួត​ពិនិត្យ​លើ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (BBG) ​នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​មួយ​តូច​ជាង​មុន ដោយ​ពុំ​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វី​នោះ​ឡើយ។

ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​របស់​រដ្ឋាភិបាល​អាមេរិក​នឹង​ត្រូវ​ពង្រឹង​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​ប្រតិបត្តិ​ដ៏​មាន​អំណាច​មួយ​រូប​ តាម​បទ​បញ្ញត្តិ​ថ្មី ដែល​ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ការ​ផ្លាស់ប្តូរ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ គឺ​ច្បាប់​សម្រាប់​ការពារ​ជាតិ​ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក​ទាំង​ពីរ កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លង​ទៅ។

សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើងវិញ​នូវ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (Broadcasting Board of Governors) ជា​ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋា​ភិបាល​អាមេរិក​ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សាយ​របស់​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA)​ និង​អង្គភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត​ ដែល​មួយ​ចំនួន​នៃ​អង្គភាព​ផ្សព្វផ្សាយ​ទាំង​នោះ ​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ទៅ​ជា​សាជីវកម្ម​ឯកជន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល ឬ​ហៅ​ថា​ជា​អង្គភាព​ទទួល​ទុន​ឧបត្ថម្ភ។

ក្រុម​ប្រឹក្សា​ភិបាល​ ​ដែល​មក​ពី​ពីរ​ក្រុម​ផ្សេង​គ្នា​ ហើយ​មាន​សមាជិក​ចំនួន​ប្រាំ​បួន​រូប​នេះ ដែល​ត្រួត​ពិនិត្យ​លើ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (BBG) ​នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​មួយ​តូច​ជាង​មុន ដោយ​ពុំ​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វី​នោះ​ឡើយ។​ អំណាច​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​នាយក​ប្រតិបត្តិ​ ក្នុង​តំណែង​ថ្មី​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៥។ អនាគត​នាយក​ប្រតិបត្តិ​នឹង​ត្រូវ​តែង​តាំង​ដោយ​ប្រធានា​ធិបតី ហើយ​ផ្តល់​សច្ចានុម័ត​ដោយ​ព្រឹទ្ធសភា។

អ្នក​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឲ្យ​ដឹង​ថា ​ការ​ផ្លាស់ប្តូរ​ទាំង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ដំណើរការ​ផ្សព្វផ្សាយ​ និង​បំបាត់​ចោល​ក្រុម​ប្រឹក្សាភិបាល​ធ្វើ​ការ​ក្រៅ​ម៉ោង ​ដែល​ត្រូវ​បាន​គេ​រិះគន់​ជា​យូរ​មក​ហើយ​ចំពោះ​ការងារ​គ្មាន​ប្រសិទ្ធភាព។

ប៉ុន្តែ​ ក្រុម​អ្នក​រិះគន់​អះអាង​ថា ក្រុម​ប្រឹក្សាភិបាល​នេះ​ដើរតួ​ជា​រនាំង​ការពារ​ដ៏​សំខាន់​រវាង​អ្នក​សារព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ និង​ក្រុម​អ្នក​នយោបាយ​មាន​អំណាច​ ហើយ​ថា ​ការ​លុបចោល​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​ និង​ភាព​គួរ​ឲ្យ​ជឿជាក់​នៃ​សារព័ត៌មាន​បាន។

​ អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​រូប​របស់​ច្បាប់​នេះ គឺ​លោក Ed Royce ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុម​ប្រឹក្សា​ការ​ផ្សព្វផ្សាយ BBG ​នេះ​យឺត​យ៉ាវ​ពេក​ហើយ។

​ ​លោក​ Royce ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ដើម​ខែធ្នូ​កន្លង​ទៅ​យ៉ាង​ដូច្នេះ​ថា៖

«ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​យើង ​ដែល​បាន​ជួយ​ទម្លាក់​រនាំង​ដែក (Iron Curtain) ​ចុះ ដោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ភាព​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា បាន​បាត់បង់​សមត្ថភាព​ធ្វើ​ការងារ។ ពួក​គេ​ត្រូវ​តែ​មាន​គេ​ជួយ​ឱ្យ​សកម្ម​ឡើងវិញ​ដើម្បី​បំពេញ​បេសកកម្ម​របស់​ពួក​គេ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​នៃ​ការ​រីក​រាលដាល​នៃ​អំពើ​ភេរវកម្ម​ និង​ការ​ឃោសនា​តាម​ប្រព័ន្ធ​ឌីជីថល​នេះ»។

​ ​ នាយក​ប្រតិបត្តិ​ថ្មី​រូប​ណា​ក៏​ដោយ ដែល​ត្រូវ​តែង​តាំង​ដោយ​ប្រធានាធិបតី​ត្រូវ​តែ​ទទួល​ការ​ឯកភាព​ពី​ព្រឹទ្ធសភា​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ នាយក​ប្រតិបត្តិ​នឹង​ទទួល​បាន​អំណាច​ទូលំទូលាយ ជា​ពិសេស​ទៅ​លើ​អង្គភាព​ដែល​ទទួល​ទុន​ឧបត្ថម្ភ​ពី​ក្រុមប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ BBG​ ដែលរួម​មាន​វិទ្យុអាស៊ី​សេរី (Radio Free Asia) វិទ្យុ​អឺរ៉ុប​សេរី (Radio Free Europe) ​និង​បណ្តាញ​ផ្សព្វផ្សាយ​នា​នា​នៅ​មជ្ឈឹមបូព៌ា (Middle East Broadcasting Networks)។ ពិសេស​ជាង​នេះ​ទៀត ​នាយក​ប្រតិបត្តិ​នឹង​មាន​អំណាច​ក្នុង​ការ​ប្រ​មូល​ផ្តុំ​អ្នក​ទទួល​ទុន​ឧបត្ថម្ភ​នានា​របស់​រដ្ឋ ឲ្យ​ចូល​ជា​ក្រុមហ៊ុន​សាជីវកម្ម​ថ្មី​តែ​មួយ​ ​ហើយ​មាន​អំណាច​ជួល​ និង​ដក​តំណែង​ថា្នក់​ដឹកនាំ​របស់​ពួកគេ និង​ផ្ទេរ​ថវិកា​ពី​អ្នក​ទទួល​ទុនឧបត្ថម្ភ​មួយ​ទៅ​អ្នក​ទទួល​ទុន​ឧបត្ថម្ភ​មួយ​ផ្សេង​ទៀត។

ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​កើត​ឡើង​តាំងពី​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី ហើយ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋបាល​លោក​ អូបាម៉ា។ ក៏​ប៉ុន្តែ​លោក​ Michael Kempner ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (BBG) ​ដែល​តែងតាំង​ដោយ​លោក​ អូបាម៉ា ថ្លែង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ។

​លោក Kempner ​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​យ៉ាង​ដូច្នេះ​ថា៖​

«​គ្មាន​ប្រធានាធិបតី​រូបណា​ ទោះ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ឬក៏​សាធារណ​រដ្ឋ​ក្តី ​អាច​មាន​សិទ្ធិ​គ្រប់គ្រង​ពេញ​លេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ទាំង​នោះ​ទេ»។​ វា​គឺ​ជា​ឯករាជ្យភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​អាច​ទុកចិត្ត​បាន​និង​មាន​ប្រសិទ្ធភាព​នៅ​ជុំវិញ​ពិភព​លោក។ ហើយ​បើ​គ្មាន​ភាព​ឯករាជ្យ​នោះ​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​ឧបករណ៍​ឃោសនា​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​តែប៉ុណ្ណោះ»។

សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើងវិញ​នូវ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (Broadcasting Board of Governors) ជា​ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋា​ភិបាល​អាមេរិក​ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សាយ​របស់​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA)​ និង​អង្គភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត​ ដែល​មួយ​ចំនួន​នៃ​អង្គភាព​ផ្សព្វផ្សាយ​ទាំង​នោះ ​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ទៅ​ជា​សាជីវកម្ម​ឯកជន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល ឬ​ហៅ​ថា​ជា​អង្គភាព​ទទួល​ទុន​ឧបត្ថម្ភ។
សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើងវិញ​នូវ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ (Broadcasting Board of Governors) ជា​ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋា​ភិបាល​អាមេរិក​ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សាយ​របស់​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA)​ និង​អង្គភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត​ ដែល​មួយ​ចំនួន​នៃ​អង្គភាព​ផ្សព្វផ្សាយ​ទាំង​នោះ ​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ទៅ​ជា​សាជីវកម្ម​ឯកជន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល ឬ​ហៅ​ថា​ជា​អង្គភាព​ទទួល​ទុន​ឧបត្ថម្ភ។

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​មាន​ន័យ​ថា​ អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ​រួមទាំង VOA ​ផង​នោះ​ នឹង​ក្លាយជា​ឧបករណ៍​បន្ទរ​សំឡេង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Donald Trump ជា​ពុំខាន។

​លោក​ John Lansing ​ ​ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ​ BBG នា​ពេល​បច្ចុប្បន្ន​នេះ បាន​ថ្លែង​ថា​ ឯករាជ្យ​ភាព​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ទាំង​ឡាយ​របស់ BBG នៅ​តែ​ត្រូវ​បាន​ការពារ។​ តាម​រយៈ​សារ​អេឡិចត្រូនិច​មួយ​ ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិក​កាល​ពី​ដើម​ខែធ្នូ លោក​បាន​និយាយ​ថា៖ «ការ​ការពារ​ឯករាជ្យភាព​របស់​អ្នក​សារព័ត៌មាន​យើង និង​ភាព​គួរ​ជឿ​ជាក់​បាន​របស់​យើង​ទូទាំង​ពិភពលោក​នៅ​តែ​ជា​បុព្វហេតុ​ដ៏​សំខាន់​បំផុត​របស់​យើង»។

លោក​ Lansing ​មាន​ប្រសាសន៍​ថា៖​ «ការ​បង្កើត​ច្បាប់​នេះ​មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ដល់​រនាំង​ការពារ​រវាង​រដ្ឋាភិបាល​សហព័ន្ធ​ និង​ក្រុម​បណ្តាញ​អ្នក​សារព័ត៌មាន​ទាំង​ប្រាំ​របស់​យើង​នោះ​ទេ។ ​រនាំង​នោះ​នឹង​នៅ​ដដែល​ ហើយ​នៅ​តែ​ល្អ​ពិសិដ្ឋ​ជាមួយ​នឹង​នាយក​ប្រតិបត្តិ​ ដែល​តម្រូវ​ដោយ​ច្បាប់​ឲ្យ​អនុវត្ត​មុខងារ»។

ឯករាជ្យភាព​នៃ​សារព័ត៌មាន​របស់ ​VOA ​ក៏​ត្រូវ​បាន​ការពារ​ដោយ​ធម្មនុញ្ញ​ VOA​ ដែល​ជា​ការ​អនុវត្ត​ច្បាប់​ដែល​ការពារ​ឯករាជ្យភាព និង​សុច្ចរិតភាព​នៃ​ការ​ផ្សាយ​របស់​ស្ថាប័ន​មួយ​នេះ។ ​ធម្មនុញ្ញ VOA ចែង​ថា៖ «សារព័ត៌មាន​ VOA ​នឹង​មាន​ភាព​ត្រឹមត្រូវ មិន​លំអៀង និង​គ្រប់​ជ្រុងជ្រោយ»។

ប៉ុន្តែ​ តើ​លោក​ Trump ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ធ្លាប់បាន​និយាយ​លេង​សើច​អំពី​គំនិត​ចង់​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នោះ ​អាច​នឹង​មាន​គំនិត​ចង់​ជះ​ឥទ្ធិពល​លើ​សារព័ត៌មាន​ដែល​ចាក់ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួល​ការ​ឧបត្ថម្ភ​ទុន​ពី​រដ្ឋាភិបាល​សហព័ន្ធ​នេះ​ដែរ​ឬ​យ៉ាង​ណា?

លោកស្រី​ Moira Whelan ​អតីត​ឧបការីរង​នៃ​ក្រសួង​ការបរទេស​ ទទួល​បន្ទុក​ផ្នែក​យុទ្ធសាស្រ្ត​ឌីជីថល​បាន​ថ្លែង​ថា៖ ​«វា​គឺ​ជា​គ្រោះ​ថ្នាក់​មួយ ហើយ​ខ្ញុំ​គិត​ថា ​យើង​គួរ​តែ​តាម​ដាន​រឿង​នេះ​ឲ្យ​បាន​ដិត​ដល់។ ការ​បន់​ស្រន់​របស់​យើង​តែ​ម៉្យាង ​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ»។

ប៉ុន្តែ​លោក​ស្រី​ Whelan ​ដែល​បច្ចុប្បន្ន​ធ្វើការ​ជា​អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ទំនាក់​ទំនង​សម្រាប់​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​គោលការណ៍​នយោបាយ បាន​គាំទ្រ​លើ​ការ​ផ្លាស់​ប្តូរ​នេះ។

លោក​ស្រី​បាន​ប្រាប់ VOA ​ថា៖ «​វា​ជា​ការងារ​ព័ត៌មាន​២៤ម៉ោង​ក្នុងមួយថ្ងៃ​ ហើយ​ការ​សម្រេច​ចិត្ត​ដោយ​គណៈកម្មការ​នេះ​បាន​ធ្វើ​ឲ្យ ​(ក្រុម​អ្នក​ផ្សាយ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG) មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​អង្គភាព​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក»។

លោក​ស្រី​បាន​ចង្អុល​បង្ហាញ​ថា​ វា​តែង​តែ​មាន​ហានិភ័យ​មួយ ​ដែល​ប្រធានាធិបតី​នីមួយៗ ​នឹង​ព្យាយាម​កេង​យក​ផល​ប្រយោជន៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​ខ្សែ​បណ្តាញ​របស់​ខ្លួន។​ ក្រោម​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មីនេះ លោកស្រី Whelan ​បាន​ថ្លែង​ថា​ វា​នឹង​កាន់​តែ​សំខាន់​ជាងនេះ​ទៀត​សម្រាប់​សភា​អាមេរិក ក្នុងការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ឯករាជ្យភាព​នៃសារ​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ​ BBG​ ត្រូវបាន​ការពារ។

​លោកស្រី​បាន​បន្ថែម​ថា៖​ «ហើយ​ខ្ញុំ​យល់​ថា មាន​មិត្ត​មួយ​ចំនួន​ក្នុង​សភា​ដែល​ចង់​ធ្វើ​ឲ្យ​ភាព​ប្រាកដប្រជា​លើ​បញ្ហា​នេះ»៕

ប្រែ​សម្រួល​ដោយ​ ​នៅ វណ្ណារិន

XS
SM
MD
LG