ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Neil Gorsuch ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ទី​១១៣​របស់​អាមេរិក


ប្រធានាធិបតី​ ត្រាំ កំពុង​ឈរ​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Neil Gorsuch ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា។
ប្រធានាធិបតី​ ត្រាំ កំពុង​ឈរ​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Neil Gorsuch ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា។

នៅ​ពេល​ព្រឹក​ថ្ងៃ​ចន្ទ​ដ៏​ស្រស់​បំព្រង​នៃ​និទាឃរដូវ​ក្នុង​សួនច្បារ​ផ្កា​កូឡាប​នៃ​សេតវិមាន លោក ​Neil Gorsuch បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ទី​១១៣​របស់​អាមេរិក។

តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​នេះ​បាន​នៅ​ទំនេរ​ចាប់​តាំង​ពី​លោក​ចៅក្រម Antonin Scalia បាន​ទទួល​មរណភាព​កាល​ពី​១៤​ខែ​មុន។ ការ​ស្បថ​ចូល​កាន់​តំណែង​នេះ ធ្វើ​ឲ្យ​អង្គ​ចៅក្រម​តុលាការ​កំពូល​មាន​សក្តានុពល​ពេញ​លេញ​ឡើង​វិញ និង​ស្តារ​តុល្យភាព​មនោគមវិជ្ជា​ពី​មុន​។

វា​គឺ​ជា​សមរភូមិ​នយោបាយ​ដ៏​ស្មុគស្មាញ​មួយ​ដែល​បាន​ផ្លាស់ប្ដូរ​របៀប​ធ្វើ​ការ​របស់​ព្រឹទ្ធសភា ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​សម្រាប់​ការ​តស៊ូ​មតិ ហើយ​នៅ​ទីបំផុត ដក​ចេញ​នូវ​គំនិត​ដែល​ថា ការ​ជ្រើសរើស​ចៅក្រម​តុលាការ​កំពូលធ្វើ​ឡើង​ដោយ​មិន​មាន​លក្ខណៈ​នយោបាយ។

លោក Gorsuch took វ័យ​៤៩​ឆ្នាំ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​របស់​អាមេរិក ដោយ​មាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែល​សម្លឹង​ទៅ​លោក​ជាមួយ​នឹង​ទឹកមុខ​ពេញចិត្ត​នៅ​ពេល​មាន​ពន្លឺ​ព្រះ​អាទិត្យ​ចែងចាំង៕

XS
SM
MD
LG