\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បណ្ណាល័យ​ជាតិ នឹង​តាំង​ពិព័រណ៍​សៀវភៅ​ផ្នែក​វិទ្យាសាស្ត្រ​ទំនើប​ឬ STEM​នៅ​ដើម​ខែ​ធ្នូ​នេះ

  • ហ៊ាន សុជាតា

ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥ នឹងធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ។ (រូបភាពផ្តល់ឲ្យ)

ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥ នឹងធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ។ (រូបភាពផ្តល់ឲ្យ)

ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើក​ទី​៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​បណ្ណាល័យជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ រយៈពេល​៣​ថ្ងៃ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០២​ ដល់​ថ្ងៃ​ទី​០៤ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។ ពិព័រណ៍​សៀវភៅ​ដែល​ធ្វើ​ឡើងក្រោម​ប្រធាន​បទ «បង្កើន​ការ​អាន​ បង្កើត​ការ​សរសេរ» នេះ ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សៀវភៅ​ផ្នែក​វិទ្យាសាស្ត្រ​ទំនើប ឬ​ហៅ​ថា« STEM» ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ខ្សែ​ទូរស័ព្ទ​ជាមួយ​នឹង​នាង​ហ៊ាន​ សុជាតា​នៃ ​VOA​ លោកស្រី​ ខ្លូត​ វិបុល្លា​ នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថាការ​រៀបចំ​«ពិព័រណ៍​សៀវភៅ»​បែបនេះ​គឺ​ជា​យន្តការ​សំខាន់​មួយ​ដើម្បី​ជួយ​ជំរុញ​ការ​អាន​ និង​ការ​សរសេរ​សៀវភៅ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង។ សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​ត​ទៅ៖

សូម​ទស្សនា​កម្រង​រូប​ភាព​នៃ​ការ​តាំង​ពិព័រណ៍សៀវ​ភៅ​ផ្នែក​វិទ្យាសាស្ត្រ​ទំនើប​ ឬ​ STEM លើក​ទី៤ ដែលធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០១៤ ដូច​ត​ទៅ៖​

XS
SM
MD
LG