\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មីយ៉ាន់ម៉ា​ចាប់​ខ្លួន​មន្ត្រី​មួយ​ចំនួន​ជុំវិញ​ការរំលោភ​បំពាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា


ក្រុម​គ្រួសារ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាកំពុង​ឈរ​នៅ​ជិត​ផ្សារ​មួយ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ នៅ​ក្នុង​ក្រុង Maungdaw រដ្ឋ Rakhine កាល​ពី​ខែ​តុលា ឆ្នាំមុន។

ក្រុម​គ្រួសារ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាកំពុង​ឈរ​នៅ​ជិត​ផ្សារ​មួយ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ នៅ​ក្នុង​ក្រុង Maungdaw រដ្ឋ Rakhine កាល​ពី​ខែ​តុលា ឆ្នាំមុន។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ត្រូវ​បាន​គេ​ថត​វីដេអូ​បង្ហាញ​ពី​សកម្មភាព​វាយ​ជន​ស៊ីវិល​រ៉ូហ៊ីងយ៉ា។ នេះ​គឺ​ជា​ការទទួល​ស្គាល់​ដ៏​កម្រ​មួយពី​រដ្ឋាភិបាល​ចំពោះ​ការរំលោភ​បំពាន​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​មួយ​នេះ។

ថ្វីដ្បិត​តែ​វីដេអូ​មួយ​ចំនួន​បាន​ចងក្រង​ជា​ឯកសារ​បញ្ជាក់​អំពី​ការ​រលោភ​បំពាន​របស់​ប៉ូលិស​នៅ​ក្នុង​រដ្ឋ ​Rakhine ​ដែល​បាន​បិទបាំង​ដល់​អ្នកកាសែត​និង​បុគ្គលិក​ខាង​ស្ថាប័ន​ផ្តល់​ជំនួយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ក៏​ដោយ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​អ្វី​ដែល​មាន​នៅ​ក្នុង​ដេអូ​នេះ​គឺ​ជា​រឿង​ពិត​ប្រាកដ​ ហើយ​បាន​សន្យា​ថា​នឹង​ចាត់​វិធានការ​នានា។ ​

មន្ត្រី​ប៉ូលិស​ទាំង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ Kotankauk ​កាល​ពី​ខែ​វិច្ឆិកា ​ខណៈ​ដែល​ស៊ើបអង្កេត​ទៅ​លើ​ករណី​ខ្មាន់​កាំភ្លើង​ដែល​បាន​វាយប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ព្រំដែន​មួយ​កាល​ពី​ខែ​តុលា។ ហេតុការណ៍​នោះ​បាន​បណ្តាល​ឲ្យ​ប៉ូលិស​៩​នាក់​ស្លាប់​បាត់​បង់​ជីវិត។

វីដេអូ​នោះ​បង្ហាញ​ពី​មន្ត្រី​ប៉ូលិស​មួយ​ចំនួន​វាយ​និង​ទាត់​អ្នកភូមិ​២​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវ​បាន​វាយ​ចំ​ក្បាល​ថែម​ទៀត​ផង។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ការិយាល័យ​មេដឹកនាំ​មីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី បាន​សរសេរ​ថា៖ «អ្នក​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ត្រូវ​បាន​ឃុំ​ខ្លួន​ហើយ។ ការស៊ើប​អង្កេត​បន្ត​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​រក​ឲ្យ​ឃើញ​មន្ត្រី​ប៉ូលិស​ផ្សេង​ទៀត​ដែល​បាន​វាយ​អ្នកភូមិ​នៅ​ក្នុង​ប្រតិបត្តិការ​នោះ»៕

XS
SM
MD
LG