\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំងឺ​ដំបៅ​ក្នុង​មាត់

  • នុច សារីតា

ដំបៅ​ក្នុង​មាត់​ដូច​នេះ កើត​មាន​ឡើង​ដោយសារ​ការខ្វះ​ឈាម ការខ្វះ​ជីវជាតិ​ ឬ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត។ (រូបថត​ដោយ​ លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង)

ដំបៅ​ក្នុង​មាត់​ដូច​នេះ កើត​មាន​ឡើង​ដោយសារ​ការខ្វះ​ឈាម ការខ្វះ​ជីវជាតិ​ ឬ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត។ (រូបថត​ដោយ​ លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង)

មាន​ករណី​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុង​មាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺ​​​ការខ្វះ​​ឈាម​ ការខ្វះ​ជីវជាតិ​ ការ​​ប៉ះទង្គិច​ផ្លូវ​ចិត្ត ការប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន Sodium laureate sulfate និង​មាន​ចំពោះ​ស្ត្រី​ពេល​មាន​រដូវ ជាដើម។

វ៉ាស៊ីនតោន៖ លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​១៦​ខែសីហា​ថា ជំងឺ​ដំបៅ​ក្នុង​មាត់​ពុំ​មែន​ជា​ជំងឺ​ឆ្លង​ទេ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​គេ​ពុំ​បាន​ដឹង​ប្រាកដ​ឡើយ។ មាន​ករណី​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុង​មាត់​ គឺ​ការខ្វះឈាម​ ការខ្វះ​ជីវជាតិ​ B1, B2, B6, B12, Folic acid, Iron, Zinc ជាដើម ដំណើរ​ប៉ះទង្គិច​ផ្លូវ​ចិត្ត ការប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន Sodium laureate sulfate និង​មាន​ចំពោះ​ស្ត្រី​ពេល​មាន​រដូវ ជាដើម។ល។​

XS
SM
MD
LG