ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាន​បោះឆ្នោត​ជា​មុន​រួច​ទៅ​ហើយ​


អ្ន​កបោះ​ឆ្នោត​​​​ចាប់​ផ្តើម​បោះ​ខណ​ដែល​ការ​បោះ​ឆ្នោត​អវត្តមាន​របស់​ស.រ.អា​ចាប់​ផ្តើម​មុន​ពេល​នៅ​ក្រុង Medina រដ្ឋ Cleveland រដ្ខ Ohio សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃទី​១២ តុលា​ ២០១៦។
អ្ន​កបោះ​ឆ្នោត​​​​ចាប់​ផ្តើម​បោះ​ខណ​ដែល​ការ​បោះ​ឆ្នោត​អវត្តមាន​របស់​ស.រ.អា​ចាប់​ផ្តើម​មុន​ពេល​នៅ​ក្រុង Medina រដ្ឋ Cleveland រដ្ខ Ohio សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃទី​១២ តុលា​ ២០១៦។

ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាន​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បន្ទាប់​ជា​មុន​ជាង​ពីរ​សប្តាហ៍​រួច​មក​ហើយ​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​បោះឆ្នោត​រួម​នៅ​ថ្ងៃទី​ ៨​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ទិន្នន័យ​ថ្មី​មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew បាន​បង្ហាញ​ថា ពលរដ្ឋ​ជាង​៤លាន​នាក់​បាន​បោះឆ្នោត​រួច​ទៅ​ហើយ​រាប់​ត្រឹម​ថ្ងៃ​សៅរ៍​ ហើយ​ថា​មុន​នឹង​ឈាន​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ការ​បោះឆ្នោត​មុន​សរុប​អាច​កើន​ដល់​ជាង​ ៥០លាន​ ដែល​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ផ្នែក​ដ៏​ធំ​មួយ​នៃ​អ្នក​ទៅ​បោះឆ្នោត​សរុប​ ដែល​ប្រហែល​ជា​មាន​រហូត​ដល់​ទៅ​យ៉ាង​ហោច​ណាស់​ ១៣០លាន​នាក់។

កាលពី​ឆ្នាំ​១៩៩៦ អ្នក​បោះឆ្នោត​ប្រមាណ ១០ភាគរយ បាន​ប្រើ​ប្រាស់​របៀប​នៃ​ការ​បោះឆ្នោត​មុន​ឬ​មិន​ទៅ​បោះឆ្នោត​ នេះ​បើ​យោង​តាម​ការិយាល័យ​ជំរឿន​របស់​អាមេរិក។​ កាលពី​៤ឆ្នាំ​មុន​ តួលេខ​នេះ​កើន​ឡើង​៣ដង​ ដល់​ជិត ៣៣ភាគរយ៕

XS
SM
MD
LG