ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​ជួប​ជាមួយ​បេសកជន​២រូប​របស់​ប្រធានាធិបតី​ត្រាំ


លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson​ (រូប​កណ្តាល) ត្រូវ​បាន​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ម៉ិកស៊ិក លោក Roberta Jacobson (រូប​ស្តាំ) នៅ​ពេល​លោក​ទៅ​ដល់​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson​ (រូប​កណ្តាល) ត្រូវ​បាន​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ម៉ិកស៊ិក លោក Roberta Jacobson (រូប​ស្តាំ) នៅ​ពេល​លោក​ទៅ​ដល់​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាជិក​សំខាន់ៗ​២រូប​របស់​គណៈរដ្ឋ​មន្រ្តី​ប្រធានា​ធិបតីអាមេរិក ដូណាល់ ត្រាំ ​កំពុង​សង្ឃឹម​នឹង​កាត់​បន្ថយ​ការ​ព្រួយ​កង្វល់​ និង​ការ​ខឹង​សម្បា​អំពី​គោលនយោ​បាយ​របស់​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ម៉ិកស៊ិក។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson និង​លោក John Kelly រដ្ឋ​មន្រ្តី​សន្តិសុខ​មាតុភូមិ ​ជួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​ប្រធានា​ធិបតី​ម៉ិកស៊ិក Enqique Pena Nieto និង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​គេ​រំពឹង​ថាជា​ជំនួប​កម្រិត​ខ្ពស់​លើក​ទី​មួយ​ដែល​ផ្តោត​លើ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន ​ពាណិជ្ជកម្ម​និង​អន្តោប្រវេសន៍។

លោក Sean Spicer អ្នក​នាំ​ពាក្យ​សេតវិមាន ​បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា «វា​ជា​ការ​សំខាន់​ដែល​ប្រធានាធិបតី​បញ្ជូន​អស់​លោក​រដ្ឋ​មន្រ្តី ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​ភា្លម​នៅ​ក្នុង​រដ្ឋបាល​របស់​លោក។​ វាជា​និមិត្ត​រូប​នៃ​ទំនាក់​ទំនង​ប្រកប​ដោយ​អត្ថន័យ​ដែល​ប្រទេស​យើង​ទាំង​២​មាន‍»។ លោក​ក៏​និយាយ​សំដៅ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​ថា​រឹងមាំ។

ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​បាន​កើត​មានឡើង​ទៅ​តាម​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចំណុច​ដ៏ទាប​បំផុត​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២ដែល​បាន​ទទួល​នូវ​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រួម​ចម្ងាយ​៣ពាន់​១រយ​គីឡូម៉ែត្រ​របស់​ប្រទេស​ទាំង​២​ចាប់​តាំង​ពី​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​ និង​ម៉ិកស៊ិក​នៅ​ចុង​ទសវត្សរ៍​១៨៤០មក។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ត្រាំ ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ​ប្រទេស​ម៉ិកស៊ិក​ត្រូវ​តែ​បង់​ប្រាក់​សម្រាប់​ការ​ស្ថាបនា​របង​នៅ​តាម​ព្រំដែន​ដែល​ពួក​សមាជិក​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ាន់​ស្មាន​ថា ​នឹង​ចុះ​សោហ៊ុយ​យ៉ាង​ហោច​ណាស់​ក៏​១២ពាន់​លាន​ដុល្លារ​ដែរ។ ហើយ​គ្រាន់​តែ​សប្តាហ៍​នេះ ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ រដ្ឋ​អាមេរិក ​បាន​សង្កត់​ពី​គោល​នយោបាយ​ដែល​អាច​នាំ​ឲ្យ​មានការ​និរទេសជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​រាប់​លាន​នាក់៕

XS
SM
MD
LG