\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី ​Merkel ​ចង់​ហាម​ឃាត់​មិន​ឲ្យ​ស្រ្តី​កាន់​សាសនា​ឥស្លាម​ប្រើ​កន្សែង​រុំ​មុខ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​


អធិការបតី​អាល្លឺម៉ង់ ​លោកស្រី ​Angela Merkel ​និង​ជា​ប្រធាន​គណបក្ស​ CDU ថ្លែង​ក្នុង​សន្និសីទ​គណបក្សនៅ​រដ្ឋ​សហព័ន្ធ Essen កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ។

អធិការបតី​អាល្លឺម៉ង់ ​លោកស្រី ​Angela Merkel ​និង​ជា​ប្រធាន​គណបក្ស​ CDU ថ្លែង​ក្នុង​សន្និសីទ​គណបក្សនៅ​រដ្ឋ​សហព័ន្ធ Essen កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ។

អធិការបតី​អាល្លឺម៉ង់ ​លោកស្រី ​Angela Merkel ​ចង់​ហាមឃាត់​ការប្រើ​កន្សែង​រុំ​មុខ​ដែល​ស្ត្រី​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ប្រើប្រាស់ ​ដើម្បី​បញ្ឈប់​ការបង្កើត​សង្គម​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោកស្រី ​Merkel ​ទើប​ត្រូវ​បាន​គេ​បោះឆ្នោត​ម្តង​ទៀត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បែប​គ្រិស្ត​និយម (CDU) របស់​លោកស្រី នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​លោកស្រី​បាន​និយាយ​ថា ​កន្សែង​រុំ​មុខ​របស់​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​គួរ​តែ​ហាម​ឃាត់ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ស្រប​ច្បាប់ ដូច​ជា​នៅ​តាម​សាលារៀន តុលាការ និង​អគារ​សាធារណៈ​នានា​ជាដើម។

លោកស្រី​បាន​មាន​ប្រសាសន៍​ដើម​ថា៖ «នៅ​ក្នុង​ការ​សន្ទនា​ដែល​សំខាន់​សម្រាប់​ជីវិត​រស់​នៅ យើង​ត្រូវ​តែ​បង្ហាញ​មុខ​របស់​យើង» ។

ខណៈ​ដែល​គេ​មិន​ទាន់​ច្បាស់​ថា​តើ​រដ្ឋធម្មនុញ្ញ​អាល្លឺម៉ង់​នឹង​អនុញ្ញាត​ឲ្យ​ហាមឃាត់​ការពាក់​កន្សែង​រុំ​មុខ​ឬ​យ៉ាង​ណា​នោះ លោកស្រី Merkel បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការច្របាច់​បញ្ចូល​អ្នកថ្មី ដែល​រួម​ទាំង​ការបដិសេធ​មិន​ឲ្យ​ពាក់​កន្សែង​រុំ​មុខ​ផង​ដែរ។

អត្ថាធិប្បាយ​របស់​លោកស្រី ​Merkel ត្រូវ​បាន​លើក​ឡើង​ខណៈ​ដែល​អត្រា​គាំទ្រ​របស់​លោកស្រី​បាន​ធ្លាក់​ចុះ ​ដោយសារ​តែ​សេចក្តី​សម្រេច​របស់​លោកស្រី​ក្នុង​ទទួល​យក​ជនភៀស​ខ្លួន​ប្រមាណ​១​លាន​នាក់​ឲ្យ​ចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ក្នុង​អំឡុង​ពេល​ដែលវិបត្តិ​ជនភៀសខ្លួន​នៅ​តែ​បន្ត​នៅ​ក្នុង​អឺរ៉ុប៕

XS
SM
MD
LG