ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រូបភាព​ជុំវិញ​ពិភពលោក ១៩ ឧសភា ២០១៧

រូបភាព​ជុំវិញ​ពិភពលោក ១៩ ឧសភា ២០១៧ មក​ពី​ប្រទេស​ឥណ្ឌា ហៃទី អាស៊ែបៃហ្សង់ បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីរ៉ង់ និង​ វេណេស៊ុយអេឡា។
ផ្សេង​ទៀត

ក្មេង​ប្រុស​កាស្មៀរ​ម្នាក់​បាន​បិទ​បាំង​ខ្លួន​ដោយ​ប្រើ​បន្ទះ​ឈើ​ដើម្បី​ការពារ​ដុំថ្ម​និង​អំបែង​កែវ​ ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​ប៉ូលិស​ឥណ្ឌា និង​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​ការ​ធ្វើ​បាតុម្ម​មួយ​នៅ​ក្នុង​ទីក្រុង​ Srinagar ​រដ្ឋ​កាស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។
1

ក្មេងៗថតរូបក្នុងពេល​ប្រារព​ទិវា​ទង់ជាតិ​ហៃទី ក្នុង​ទីក្រុង Arcahaie ប្រទេស​ហៃទី។
2

កីឡាករ Yahya Berrabah នៃ​ប្រទេស​ម៉ារុក​ ប្រកួត​ក្នុង​វិញ្ញាសារ​លោត​ចម្ងាយ​ឆ្ងាយ​ផ្នែក​បុរស​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​​ Islamic Solidarity លើក​ទី​៤ នៅ​ស្តាត​អូឡាំពិក​ក្នុង​ទីក្រុង​បាគូ ប្រទេស​អាស៊ែបៃហ្សង់។
3

សត្វ​ស្វា​មួយ​ក្បាល​លោត​តាម​បណ្ដោយ​មែកឈើ​នៅ​លើទឹក​​ត្រពាំង​មួយ​ក្នុង​ថ្ងៃ​ដ៏​ក្តៅ​ នៅ​​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។
4

អ្នកដឹកនាំរឿង JR បាន​ថត​រូប​នៅ​ពេល​មក​ដល់​កម្មវិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ Visages, Villages នៅ​ក្នុង​កម្មវិធី​ខ្សែភាពយន្ត​អន្តរជាតិ​លើក​ទី​៧០ ក្នុង​ទីក្រុង​ Cannes នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។
5

 រទេះ​ភ្លើង​ប្រើ​ធ្យូង​ប្រភេទ 99 1782-4 ដែល​ផលិត​នៅ​ឆ្នាំ​១៩៥៣ បាន​សណ្ដោង​រទេះ​ភ្លើង​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​ស្រែ​មាន​រុក្ខជាតិ​ប្រភេទ​ rape កំពុង​ចេញ​ផ្កា នៅ​កោះ​ Ruegen ក្នុង​ភាគ​ខាង​ជើងនៃ​ប្រទេស​អាល្លឺម៉ង់។
6

ស្ត្រី​អ្នក​សម្ដែង​សិល្បៈ​​កំពុង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ទៅ​កាន់​​ទីសក្ការៈ Asakusa ក្នុង​បរិវេណ​នៃ​ព្រះវិហារ​ Sensoji ក្នុង​ទីក្រុង​តូក្យូ មុន​ពេល​មក​ដល់​នៃ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ឈ្មោះ​ថា Sanja ដែល​ជា​ពិធីបុណ្យ​មួយ​ក្នុង​ចំណោម​បុណ្យ​សំខាន់ៗ​៣​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។
7

បុរស​ម្នាក់​កំពុង​ចាក់​ទឹក​លើ​សត្វ​អូដ្ឋ​ នៅ​ក្នុង​ថ្ងៃ​ដ៏​សែន​ក្តៅ​នៃ​រដូវ​ក្តៅ​ក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។
8

ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រៀម​ទៅ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុង​ និង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ក្នុង​ទីក្រុង Qom ស្ថិត​នៅ​ចម្ងាយ​​ប្រហែល​១៣០​គ.ម ភាគ​ខាង​ត្បូង​ទីក្រុង​តេហេរ៉ង់។
9

សកម្មជនប្រឆាំងរបស់ប្រទេស​វេណេស៊ុយអេឡា ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក Nicolas Maduro ក្នុង​ទីក្រុង​ការ៉ាកាស។
10

XS
SM
MD
LG