ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ជំរុញ​ឲ្យ​ពន្លឿន​​ការ​វាយ​ប្រហារ​លើ​រដ្ឋ​ឥស្លាម


រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ Jim Mattis (ឆ្វេង) ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មន្ទីរ​បញ្ចកោណ​កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសស.រ.អា. លោក Jim Mattis ​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា​ លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​បញ្ជា​ឱ្យ​មាន​«ការ​បង្កើន​កិច្ច​ប្រតិបត្តិការ»​ប្រឆាំង​នឹង​ពួក​ Jihadists​ រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក ​Mattis ​បាន​ហៅ​កិច្ច​ការនេះ​ថា​ជា​«ការ​ផ្លាស់​ប្តូរ​មួយ​ខាង​កលយុទ្ធ»​ដោយ​លោក​បាននិយាយ​ថា​ ក្រុម​យោធា​បាន​ងាក​ចេញ​កិច្ច​ប្រតិបត្តិការ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​បណ្តេញ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ ចេញ​ពី​កន្លែង​ដែល​វាយ​រឹប​អូស​យក​បាន​ ហើយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​«ការ​ឡោម​ព័ទ្ធ​ពួក​សត្រូវ​នៅ​ក្នុង​សំបុក​ពួក​វា»​វិញ។​

លោក​ Mattis​ បាន​មាន​ប្រសាសន៍​ថា «គោល​បំណង​របស់​យើង​គឺ​រារាំង​ពួក​យុទ្ធជន​បរទេស​ដែល​គេច​ខ្លួន​រួច​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ» ដោយ​លោក​បានកត់សម្គាល់​ថា​នៅ​ពេល​នេះគោលដៅ​របស់​យើង​គឺ«កម្ទេច»ពួក​ Jihadists​ រដ្ឋ​ឥស្លាម​ មិន​មែន​គ្រាន់​តែ​ទប់​ទល់​នឹង​ពួក​វា​ប៉ុណ្ណោះ​ទេ។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា «គ្មាន​ការ​រត់​គេច​ខ្លួន​រួច​ទេ»​សម្រាប់​ពួក​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម ដែល​កំពុង​ឋិត​នៅ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ក្រុង​ម៉ូស៊ុល​ ដែល​នៅ​ទី​នោះ​កងយោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយា​យ​កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ថា​ ពួក​គេ​បាន​ឡោម​ព័ទ្ធ​ក្រុង​នេះ​ហើយ​ ទោះណា​ជា​លោក​ Mattis ​បាន​កត់​សម្គាល់​ថា ​គ្មាន​ការ​កែប្រែ​នៅ​ក្នុង​បទ​បញ្ញត្តិ​នៃ​ការ​ប្រយុទ្ធ​សម្រាប់​កង​កម្លាំង​ចម្រុះ​ទេ។​

លោក Mattis បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​បន្ត​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ពួក​ជន​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍»៕

XS
SM
MD
LG