ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ម៉ាឡេស៊ី៖ ជន​សង្ស័យ​ក្នុង​ការ​សម្លាប់​លោក Kim Jong Nam ទទួល​បាន​ហ្វឹកហ្វឺន


លោក​អគ្គ​ស្នង​ការ​ប៉ូលិស​ Khalid Abu Bakar (រូប​កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ទាក់ទង​នឹង​ការ​សម្លាប់​លោក Kim Jong Nam។

លោក​អគ្គ​ស្នង​ការ​ប៉ូលិស​ Khalid Abu Bakar (រូប​កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ទាក់ទង​នឹង​ការ​សម្លាប់​លោក Kim Jong Nam។

ពួក​ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ស្ត្រី​ពីរ​នាក់​ជាប់​សង្ស័យ​ថា បាន​បំពុល​បង​ប្រុស​ឪពុក​ជាមួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un នៅ​ក្នុង​ការ​ធ្វើ​ឃាត​ច្បាស់លាស់​មួយ​បាន​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​ធ្វើ​ហើយ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ឱ្យ​ធ្វើ​សកម្មភាព​បែប​នេះ។

យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​ក្នុង​បណ្តា​ពួក​ស្ត្រី​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​ទាក់ទិន​ជាមួយ​ការ​ស្លាប់​របស់​លោក Kim Jong Nam បាន​អះ​អាង​ថា​ គាត់​បាន​ត្រូវ​បញ្ឆោត​ឱ្យ​ធ្វើ​ការ​វាយ​ប្រហារ​លើ​លោក Kim នៅ​ឯ​ចំណត​យន្តហោះ​មួយ​ក្នុង​ក្រុង Kuala Lumpur ដោយ​គាត់​ជឿ​ថា គាត់​ចូលរួម​ក្នុង​ការ​ថត​ទូរទស្សន៍​មួយ។​

លោក​អគ្គ​ស្នង​ការ​ប៉ូលិស​ Khalid Abu Bakar បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​ «យើង​មាន​ជំនឿ​មុតមាំ​ថា​ ការ​វាយ​ប្រហារ​នេះ​មាន​ការ​គ្រោង​ទុក​ជាមុន​ហើយ​ថា​ស្ត្រី​ទាំង​នេះ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ឱ្យ​ធ្វើ​សកម្មភាព​បែប​នេះ។ ការណ៍​នេះ​មិន​មែន​ដូច​ការ​ថត​កុន​ទេ»។

រូប​តាម​កាមេរ៉ា​សន្តិសុខ​នៅ​ឯ​អាកាសយានដ្ឋាន​នេះ​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​បណ្តា​ស្ត្រី​ទាំង​នេះ​បាន​ចាប់លោក​ Kim ពី​ខាង​ក្រោយ​ហើយ​បាន​ដាក់​អ្វី​មួយ​ផ្អិប​យ៉ាង​ខ្លាំង​លើ​មុខ​លោក។​

លោក Khalid បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជា​ការ​ឃើញ​ច្បាស់លាស់​តាម​វីដេអូ​នោះ​គឺ​ថា​ស្ត្រី​ទាំង​នេះ​បាន​ញែក​ដៃ​ពួក​គេ​ឱ្យ​ឆ្ងាយ​ពី​រាង​កាយ​នៅ​ពេល​គាត់ដើរ​ចេញ​ពី​លោក​ Kim ទៅ​កាន់​បន្ទប់​ទឹក​មួយ។ លោក​បាន​និយាយ​ថា​

«ដូច្នេះ​ស្ត្រី​នេះ​ដឹង​ច្បាស់​លាស់​ណាស់​ថា ​នេះ​ជា​សារធាតុ​ពុល​ហើយ​គាត់​ត្រូវ​ការ​លាង​ដៃ​គាត់»។

មាន​មនុស្ស​ពីរ​នាក់​ទៀត​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​ក្នុង​ការ​ទាក់ទិន​ជាមួយ​ការ​វាយ​ប្រហារ​នេះ​ ហើយ​អាជ្ញាធរ​និយាយ​ថា​ ពួកគេ​កំពុង​ស្វះស្វែង​រក​ជន​ជាប់​សង្ស័យ​ថែម​ទៀត។​

លោក Khalid បាន​និយាយ​ថា ​មនុស្ស​ម្នាក់​ដែល​ពួក​គេ​កំពុង​រក​ចាប់​ខ្លួន​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មា្នក់​ដែល​បម្រើការ​ជា​លេខាធិការ​ទី​ពីរ​នៃ​ស្ថានទូត​កូរ៉េ​ខាង​ជើង​ក្នុង​រាជធានី​ Kuala Lumpur។​ ជន​ជាប់​សង្ស័យ​ម្នាក់​ទៀត​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG