ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ម៉ាឡេស៊ី​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​កាទូត​កូរ៉េ​ខាងជើង​មួយ​រូប​បើ​មិន​សហការ​

លោក​ប្រធាន​ប៉ូលិស​ម៉ាឡេស៊ី Khalid Abu Bakar (កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ឃាតករ​សម្លាប់​លោក​​​ Kim Jong Nam បងប្រុស​ចុង​របស់​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​នៅ ទីស្នាក់ការកណ្តាល​ប៉ូលិស​ ក្នុង​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។

ម៉ាឡេស៊ីនៅ​ថ្ងៃនេះបាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ចេញ​ដីកាចាប់​ខ្លួន​មន្ត្រីការទូត​កូរ៉េខាង​ជើង​មួយ​រូប ប្រសិន​បើ​មន្ត្រី​រូប​នោះ​បដិសេធ​មិន​សហការ​ជាមួយនឹង​ការ​ស៊ើប​អង្កេត​ទៅលើ​ការ​សម្លាប់​បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។

ការស៊ើបអង្កេត​នេះ​បាន​បង្ក​ឲ្យ​មាន​វិវាទផ្នែកការទូត​ធ្ងន់ធ្ងរ​រវាងប្រទេស​ម៉ាឡេស៊ី​និង​កូរ៉េខាងជើង ទាក់ទិន​នឹង​ការ​សង្ស័យ​សម្លាប់​លោក Kim Jong Nam កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ នៅឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុងគូឡាឡាំពួ Kuala Lumpur។ ការ​លើកឡើង​កាលពី​ថ្ងៃសុក្រ​របស់​ប៉ូលិស​ម៉ាឡេស៊ី​ដែល​ថា សារធាតុគីមី VX ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​លោក Kim នោះ បាន​បង្ក​ឲ្យ​មាន​វិវាទ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ។

ក្រុមអ្នក​ជំនាញ​បាន​ថ្លែង​ថា សារធាតុគីមី VX ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ស្ទើរ​តែ​ច្បាស់​ហើយ​ថា​ត្រូវ​បាន​ផលិត​នៅ​ក្នុង​បន្ទប់ពិសោធន៍​អាវុធ​របស់​រដ្ឋ​ជឿនលឿន​មួយ ហើយ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់អន្តរជាតិ។ ប៉ុន្តែ​ប្រទេ​ស​កូរ៉េខាងជើង​មិន​ដែល​បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​នោះ​ទេ ហើយ​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​ផលិត​កម្មវិធី​អាវុធ​គីមីនោះ៕

XS
SM
MD
LG