ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េខាង​ជើង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី


លោក​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅ​ប្រទេស​ម៉ាឡេស៊ី Kang Chol ថ្លែង​ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ខាងក្រៅ​កន្លែង​ដាក់សព​រដ្ឋធានី​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ីកាល​ពី​ថ្ងៃទី១៧ កុម្ភៈ ២០១៧។
លោក​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅ​ប្រទេស​ម៉ាឡេស៊ី Kang Chol ថ្លែង​ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ខាងក្រៅ​កន្លែង​ដាក់សព​រដ្ឋធានី​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ីកាល​ពី​ថ្ងៃទី១៧ កុម្ភៈ ២០១៧។

ប្រទេស​ម៉ាឡេស៊ី​បាន​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុងរឿងរ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​បង​ប្រុស​ម្តាយ​ទីទៃ​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង Kim Jong Unនៅ​ចំណត​យន្តហោះ​ទីក្រុងគូឡាឡាំពួ ​កាល​ពី​ខែ​មុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ​បាន​ពាក់​ស្លាកឯកអគ្គ​រដ្ឋទូត​រូបនោះ​ថាជា​មនុស្ស​មិនត្រូវ​បាន​ទទួលការស្វាគមន៍ ​បន្ទាប់ពីឯកអគ្គ​រដ្ឋទូត​រូបនោះ​បាន​រិះគន់​ការស៊ើប​អង្កេត​ក្នុង​ការ​ធ្វើ​ឃាត​នោះ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ីប្រាប់​ឲ្យ​ដឹង​ថាការ​បណ្តេញ​ឯក អគ្គ​រដ្ឋទូត​កូរ៉េខាង​ជើង ​ជាការ​ចង្អុល​បង្ហាញ​ពីការ​ព្រួយ​កង្វល់​របស់​រដ្ឋាភិបាលថា ម៉ាឡេស៊ី​អាច​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​សកម្មភាព​ខុសច្បាប់‍។

ម៉ាឡេស៊ី​បាន​បញ្ជូន​សេចក្តី​ជូន​ដំណឹង​ទៅ​កាន់​ស្ថានទូត​កូរ៉េខាង​ជើង​កាលពី​ថ្ងៃ​សៅរ៍​ដោយ​បាន​ផ្តល់​ព័ត៌មាន​ដល់​លោក Kang Chol ឯកអគ្គ​រដ្ឋទូត​កូរ៉េខាង​ជើង​ថា ​លោក​ត្រូវតែ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​រយៈពេល​៤៨​ម៉ោង។

​សេចក្តី​ថ្លែងការណ៍នោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ថាម៉ាឡេស៊ី​បាន​សុំ ​ក៏ប៉ុន្តែ ​មិនបាន​ទទួល​ការ​សុំអភ័យទោស​ពី​កូរ៉េខាង​ជើង​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ។

លោក Kim Jong Nam បាន​ត្រូវ​ថ្នាំ​ពុលដែល​មាន​សារធាតុ​គីមី​ខ្លាំង​បំផុត។ ប្រទេស​កូរ៉េខាង​ត្បូង​បាន​ស្តី​បន្ទោស​កូរ៉េខាង​ជើង​ចំពោះ​ការ​សម្លាប់​លោក Kim Jong Nam ​ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ​កូរ៉េខាង​ជើង ​បាន​ហៅការ​ស៊ើប​អង្កេត​នោះ​ថា ​ជា​ហេតុ​ផល​ខាង​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​សត្រូវ​របស់​ខ្លួន៕

XS
SM
MD
LG