\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកឡុង ឌីម៉ង់ប្តេជ្ញា​បម្រើពលករ​ខ្មែរ​នៅកូរ៉េ​ខាងត្បូង និង​ប្រឆាំង​អំពើពុក​រលួយ

  • នៅ វណ្ណារិន

មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ ​អតីត​​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក​ ​ស៊ុត ឌីណា​ ​ត្រូវ​បាន​តុលាការ​ចោទ​និង​ឃុំខ្លួន​ ​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើព្រះ​មហាក្សត្រ​ខ្មែរ​តែង​តាំង​លោក​ ​ឡុង ឌីម៉ង់​ ធ្វើជាឯក​អគ្គ​រាជ​ទូត​កម្ពុជា​ថ្មី​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ ​លោក​ នៅ វណ្ណារិននៃ ​VOA បាន​ជួប​សម្ភាស ផ្ទាល់ជាមួយ​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ថ្មី​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងរូបនេះ​នៅ​គេហដ្ឋាន​របស់​លោក​ ពី​បញ្ហា​នានា​​ជុំវិញ​ការ​តែង​តាំង​នេះ​និង​​ប្រវត្ត​ិ​ការងារ​របស់​ឯកអគ្គរាជ​ទូតថ្មី​នេះ។​​​ ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់​មុខជាមួយ​ VOA​ នា​សប្តាហ៍​កន្លង​ទៅ​ ​លោក​ឡុង ឌីម៉ង់​ថ្លែង​ថា​ លោក​នឹង​សម្រួល​ការងារ​ជូន​ពលករ​កម្ពុជា​ក្នុងប្រទេស​កូរ៉េខាងត្បូង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ​និង​បំបាត់​អំពើ​ពុករលួយ​ជា​ដើម៕​

XS
SM
MD
LG