ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ស្រឡាញ់​ភេទ​ដូចគ្នា​និង​មិត្ត​ភ័ក្រ​​ត្រូវ​បាន​កាប់​សម្លាប់​នៅ​បង់ក្លាដែស


ប៉ូលិស​បង់​ក្លាដែស​ព្យា​យាម​គ្រប់​គ្រង់​ស្ថាន​ការណ៍​នៅ​អាគារ​ដែល​មនុស្ស​២នាក់​ត្រូវ​បាន​ចាប់​ស្លាប់​នៅ​ទីក្រុង​ដាកា​ ប្រទេស​បង់​ក្លាដែស​ កាល​ពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០១៦។
ប៉ូលិស​បង់​ក្លាដែស​ព្យា​យាម​គ្រប់​គ្រង់​ស្ថាន​ការណ៍​នៅ​អាគារ​ដែល​មនុស្ស​២នាក់​ត្រូវ​បាន​ចាប់​ស្លាប់​នៅ​ទីក្រុង​ដាកា​ ប្រទេស​បង់​ក្លាដែស​ កាល​ពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០១៦។

សកម្មជន​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ម្នាក់ និង​មិត្ត​ភ័ក្រ្ត​របស់​គេ ​បាន​ត្រូវ​គេ​កាប់​រហូត​ដល់​ស្លាប់​ដោយ​ជន​សង្ស័យ​ជា​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​អាគារ អាផាតមិន​មួយ​នៅ​ក្នុង​រដ្ឋ​ធានី​ដាកា​នៃ​ប្រទេស​បង់ក្លា​ដែស។

​ពួក​អ្នក​វាយ​ប្រហារ​យ៉ាង​ហោច​ណាស់​ក៏​មាន​គ្នា​៥នាក់​ដែរ​ ​បាន​មក​អាគារ​អាផាតមិន​របស់​លោក ​Mannan ធ្វើ​ជា​អ្នក​រត់​សំបុត្រ​ ហើយ​បាន​វាយ​ប្រហារ​ទៅ​លើ​លោក​ហើយ​និង​មិត្ត​ភ័ក្រ្ត​របស់​លោក។ ​ពួក​អ្នក​វាយ​ប្រហារ​ក៏​បាន​ធ្វើ​ឲ្យ​ឆ្មាំ​ការ​ពារ​សន្តិសុខ​២​នាក់​រង​របួស​ដែរ។ ​ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក និយាយ​ថា បុរស​ទាំងនោះ​បាន​ស្រែក​ថា​ Allahu Akbar ​ដែល​មាន​ន័យ​ថា ​ព្រះ​ដ៏​អស្ចារ្សនៅ​ពេល​ដែល​ពួក​គេ​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​នោះ។

លោក ​Mannan ​ក៏​ជាមន្រ្តី​របស់​ទីភ្នាក់​ងារ ​USAID​ របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ ​ដែល​បាន​ធ្វើ​ការ​ជា​មន្រ្តី​ពិធីការ​នៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​ដាកា។ លោកស្រី Marcia Bernicat ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​បង់ក្លាដែស ​បាន​ថ្កោល​ទោស​ការ​សម្លាប់​នោះ។

លោក​ស្រីឯក​អគ្គរដ្ឋ​ទូត ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង​សកម្មភាព​ហិង្សា​ដ៏​ព្រៃផ្សៃ​នេះ​ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស​ចាប់​ឧក្រិដ្ឋ​ជន​នៅ​ពី​ក្រោយ​ឃាតុកម្ម​នេះ‍»។

​លោក ​Mannan ​ក៏​ជា​បណ្ណាធិការ​នៃ​ទស្សនាវដ្តី​ប្តូរភេទ​ Rupban ​ដែល​ជា​ទស្សនាវដ្តី​តែ​មួយ​គត់​របស់​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា។ លោក​បាន​រៀប​ចំការ​ជួប​ប្រជុំ Rainbow Rally ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៤ ​ខែមេសា ​ដែល​ជា​ឆ្នាំ​របស់​ជន​ជាតិ​បង់ហ្គាលី។​ នៅ​ឆ្នាំ​នេះ ​ប៉ូលិស​បាន​ហាម​ឃាត់​ការ​ធ្វើ​ការ​ជួបជុំ​បែប​នេះដែល​ជាផ្នែក​មួយ​នៃ​វិធានការណ៍​សន្តិសុខ។

មុន​ពេល​ពិធី​ដែល​ហាម​ឃាត់​នេះ ​លោក ​Mannan ​បា្រប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ AFP ​ថា ​លោក​បាន​ទទួល​ការ​គំរាម​កំហែង​ពីពួក​ឥស្លាម​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត៕

XS
SM
MD
LG