ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានា​ធិបតី​នាំ​មុខ​បារាំង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បង្ហោះ​សារ​តាម Tweeter


លោកស្រី Marine Le Pen ដែល​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ក្នុង​ឆ្នាំ២០១៧ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ Le Mont Saint Michel កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកស្រី Marine Le Pen បេក្ខជន​ប្រធានាធិបតី​នាំមុខ​របស់​ប្រទេស​បារាំង ​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល៣ឆ្នាំ​ ហើយ​និងការ​ផាក​ពិន័យ​ជា​ប្រាក់​៧ម៉ឺន​៩​ពាន់​ដុល្លារ​លើ​ការ​ចុះ​ផ្សាយ​លើ​បណ្តាញ​សង្គម​៣ដែល​លោក​ស្រី ​Le Pen បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥​ដែល​បង្ហាញ​រូបភាព​នៃ​ការ​សម្លាប់​ដ៏​ព្រៃផ្សៃ​របស់ពួក​ក្រុម​រដ្ឋ​ឥស្លាម។

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សភា​សហភាព​អឺរ៉ុប ​បាន​បោះ​ឆ្នោត​ដក​អភ័យឯកសិទ្ធ​សភា​របស់​លោកស្រី​ដែល​ជា​សមាជិក​សភា​ស្តាំ​និយម ដោយសារ​ការ​ចេញ​ផ្សាយ​រូបភាព​ហិង្សា​នេះ។

លោកស្រី Le Pen បាន​ហៅ​ចំណាត់ការ​នេះ​ថា​ ជា​ហេតុផល​ខាងនយោបាយ​ហើយ​បាន​និយាយ​ទៀត​ថា ​ការណ៍​នេះ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោកស្រី។

លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ខ្ញុំ​បាន​បង្ហោះ​រូបថត​ព្រៃផ្សៃ​របស់​ក្រុម​រដ្ឋ​ឥស្លាម​២ ឬ៣សន្លឹក​ហើយ​បាន​និយាយ​ថា ​នេះ​ជាពួក​ក្រុម​រដ្ឋ​ឥស្លាម។​ ខ្ញុំ​ប្រកាស​ប្រឆាំង​នឹង​ភាព​ព្រៃផ្សៃ​នេះ។ ហេតុអ្វី​ស៊ើបអង្កេត​ខ្ ញុំ​ហើយ​មិន​ស៊ើបអង្កេត​អ្នក​ដទៃ? ​ខ្ញុំ​ជា​សមាជិក​សភា ​ហើយ​ខ្ញុំ​ប្រកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តួនាទី​របស់​ខ្ញុំ​ជា​សមាជិក​សភា‍»។

នៅ​ឆ្នាំ​២០១៥ លោកស្រី Le Penបាន​ចុះ​ផ្សាយ​រូបថត​នៅ​ប្រព័ន្ធ Twitter ពី​ពួក​ជីហាដ​បាន​កាត់​ក្បាល​លោក James Foley អ្នក​កាសែត​អាមេរិកាំង​បន្ទាប់​ពី​អ្នក​កាសែត​រូប​នោះ​បាន​ប្រៀប​ធៀប​គណបក្ស​រណៈសិរ្ស​ជាតិ​ដែល​ជា​គណបក្សនយោបាយ​របស់​លោកស្រី Le Pen ទៅ​នឹង​អង្គការ​ភេរវកម្ម​ក្រុម​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG