ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​ជន​សង្ស័យ​សម្លាប់​អ្នក​វិភាគ​នយោបាយ​លេច​ធ្លោ​នៅតែមិន​បញ្ជាក់​អំពី​កាមេរ៉ា​សុវត្ថិភាព


ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

ក្រោយ​ការ​ប្រមូល​ភស្តុតាង​ពី​កន្លែង​កើត​ហេតុ ​ ហើយដែល​ត្រូវ​​រក្សា​ទុក​​ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​​ថ្មីៗ​នេះ​តុលាការ​បាន​ប្រកាស​ថា​ នឹង​​​​​បើក​សវនាការ​​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ​នៅ​ថ្ងៃទី​១ ​ខែ​មីនា ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​របស់​លោក​កែម ឡី ​និង​គ្រួសារ​ជួប សំលាប់។​

បន្ទាប់ពី​បាន​ជួប​កូនក្តី​ឈ្មោះ​ជួប សំលាប់ និង​បាន​ពិនិត្យ​មើល​ភស្តុតាង​ក្នុង​សំណុំ​រឿងឃាតកម្ម​លើ​លោក​កែម ឡី ​ លោក​យុង ផានិត ​មេធាវី​ការពារ​ក្តី​ឲ្យ​ជួប​សំលាប់ ​លើក​ឡើង​ថា ​លោក​នឹង​ចូ​ល​ការពារ​ក្តី​ក្នុង​សវនាការ​តាម​ការ​កំណត់។ ​តែលោក​យុង ផានិត​មិន​បាន​បញ្ជាក់​ថា ​ភស្តុតាង​ដែល​លោក​បាន​ពិនិត្យ​នោះ​មានវីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​ស្តារម៉ាត ​ដែល​ជាកន្លែង​កើត​ហេតុ​ ឬ​អត់​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ឲ្យ​ជួប សំលាប់​នឹង​ចូល​រួម​ក្នុង​សវនាការ​នា​ថ្ងៃទី​១ ​ខែ​មីនា​ នេះ​ទៅ​តាម​ការ​គ្រោង​ទុក បន្ទាប់​ពី​បានពិនិត្យ​មើល​ភស្តុតាង​ចប់​សព្វ​គ្រប់។​ ​លោក​យុង ផានិត ​មេធាវី​ការពារ​ក្តី​ឲ្យ​ជួប សំលាប់​រំពឹង​ថា ​តុលា​ការនឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក។

លោកកែម ឡីអ្នក​សិក្សា​ស្រាវជ្រាវ​ និង​វិភាគបញ្ហា​សង្គម ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​ថ្ងៃ ​នៅ​ស្តារម៉ាត​មួយ​កន្លែង​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ CALTEX ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ​អស់រយៈពេល​ជិត​៨​ខែ​មក​ហើយមក​ទល់​ពេល​នេះ។ ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នោះ ​សមត្ថកិច្ច​បាន​ចាប់​បុរស​ម្នាក់​ដែល​អះអាង​ថា ​ខ្លួន​មាន​ឈ្មោះ​ជួប សំលាប់ ​ហើយ​បាន​សារភាព​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​កែម ឡី ​ដោយសារ​លោក​កែម ឡី​ជំពាក់​លុយ​ខ្លួន​ចំនួន​៣.០០០​ដុល្លារ​ ហើយ​មិន​ព្រម​សង។​

រូបឯកសារ៖ អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្ដដា​ ឆ្នាំ​២០១៦។(ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្ដដា​ ឆ្នាំ​២០១៦។(ឡេង ឡែន/VOA)

ក្រោយ​ការ​ប្រមូល​ភស្តុតាង​ពី​កន្លែង​កើត​ហេតុ ​ ហើយដែល​ត្រូវរក្សា​ទុកដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះថ្មីៗ​នេះ​តុលាការ​បាន​ប្រកាស​ថា​ នឹង​បើក​សវនាការលើ​សំណុំ​រឿង​ឃាតកម្ម​នេះ​នៅ​ថ្ងៃទី​១ ​ខែ​មីនា ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​របស់​លោក​កែម ឡី ​និង​គ្រួសារ​ជួប សំលាប់។​

លោក​យុង ផានិត ជា​មេធាវី​ដែលទើប​ត្រូវ​បាន​ប្រធាន​គណៈ​មេធាវី​ចាត់​តាំង​ឲ្យការពារ​ក្តី​ជួប សំលាប់​ធ្លាប់​បាន​លើក​ឡើង​ថា ​លោក​នឹង​ស្នើ​ពន្យារ​ពេល​សវនាការ ប្រសិន​បើរឿង​ក្តី​នេះ​មាន​ភាព​ស្មុគ​ស្មាញ។​

លោក​មេធាវី​យុង ផានិត​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​បាន​ជួប​ជា​មួយ​ជួប សំលាប់ ​ដែល​ជា​កូន​ក្តី​របស់​លោក​បាន​ម្តង​ ហើយបាន​ពិនិត្យ​មើលគ្រប់​ភស្តុតាង​ទាំងអស់​ក្នុង​សំណុំ​រឿងនេះ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ភស្តុតាង​ទាំង​នោះ​មាន​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែរ​ ឬ​យ៉ាង​ណានោះ​ទេ។ ​លោក​បន្ថែម​ថា ​ក្រោយ​ការ​ពិនិត្យ​ភស្តុតាង ​និងក្រោយពីបានជួប​ជា​មួយ​កូនក្តី​រួច​ លោក​បាន​សម្រេច​ចូល​រួម​សវនាការ​តាម​ការកំណត់​របស់​តុលាការ។​

រូបឯកសារ៖ លោក យុង ផានិត មេធាវី​ការពារ​ក្តី​ឲ្យ ជួប សំលាប់ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញពី​សាល​សវនាការ​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក យុង ផានិត មេធាវី​ការពារ​ក្តី​ឲ្យ ជួប សំលាប់ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញពី​សាល​សវនាការ​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​យល់​ថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់កូន​ក្តី​ខ្ញុំ។ ​ប្រសិន​បើ​កូនក្តី​ខ្ញុំ​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ ​គាត់​អាច​មាន​សិទ្ធិ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។​ អាហ្នឹង​យើង​និយាយ​ពី​នីតិវិធី»។​

បើទោះបី​ជា​ឈ្មោះ​ជួប សំលាប់​បានសារភាព​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​កែម ឡី ​ដោយ​សារ​លោក​កែម ឡី​ជំពាក់​លុយ​៣.០០០​ដុល្លារ​មិន​ព្រម​សង​ក៏​ដោយ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ជឿ​ការ​សារភាព​នោះ​ទេ។ ​ពួកគេបាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញវីដេអូ​ក្នុង​កាមេរ៉ាសុវត្ថិ​ភាពនៅ​ស្តារម៉ាត​ដែល​ជា​កន្លែង​កើត​ហេតុ ​បន្ទាប់​ពីកាមេរ៉ា​ទាំង​នោះត្រូវ​បាន​សមត្ថកិច្ចដក​ហូតភ្លាមៗ​ក្រោយ​ករណី​ឃាត​កម្ម​បាន​បន្តិច។​

ក្នុង​ចំណោម​អ្នក​ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​កាមេរ៉ា​សុវត្ថិភាពក៏​មាន​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ ​ដែល​កំពុង​រង​បណ្តឹង​ពី​បទ​បរិហារ​កេរ្តិ៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​រដ្ឋ​អំណាច​ជា​អ្នក​នៅពី​ក្រោយ​ករណី​ឃាតកម្ម​លើ​លោក​កែម ឡី។​ បន្ទាប់​ពី​រង​បណ្តឹង​របស់​លោក​ហ៊ុន សែន ​ ​លោកសម រង្ស៊ី​បាន​ប្តឹង​ទៅ​តុលាការ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ CHEVRON ​ដែល​ជាក្រុម​ហ៊ុន​ដើម​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ ​CALTEX​ បង្ហាញ​វីដេអូក្នុង​ថ្ងៃ​កើត​ហេតុ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG