ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​សំខាន់ៗ​​នឹង​ផ្តល់​សក្ខីកម្ម​ទៅ​លើ​ការអះអាង​របស់​លោក​ត្រាំ​ដែល​ថាលោក​អូបាម៉ា​​លួច​ថត​សំឡេង​លោក


រូបឯកសារ៖ លោក Michael Rogers (ឆ្វេង) ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ និង​លោក​ James Comey (ស្តាំ) ប្រធាន​ប៉ូលិស​ស៊ើប​អង្កេត​សហព័ន្ធ​ ធ្វើ​សក្ខីកម្ម​នៅ​មុខ​រដ្ឋ​សភា​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំមុន។
រូបឯកសារ៖ លោក Michael Rogers (ឆ្វេង) ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ និង​លោក​ James Comey (ស្តាំ) ប្រធាន​ប៉ូលិស​ស៊ើប​អង្កេត​សហព័ន្ធ​ ធ្វើ​សក្ខីកម្ម​នៅ​មុខ​រដ្ឋ​សភា​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំមុន។

មន្ត្រី​អាមេរិក​សំខាន់​២​រូប​គ្រោង​នឹង​ផ្តល់​សក្ខីកម្ម​ជា​សាធារណៈ ​អំពី​ថា​តើ​អ្វី​ជា​ការពិត​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភ័ស្តុតាង​ច្បាស់​លាស់​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ ដែល​ថា ​អតីត​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា​ បាន​លួច​ថត​សំឡេង​របស់​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍ ​មុន​ពេល​មក​ដល់​នៃ​ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន។

លោក James Comey ប្រធាន​ប៉ូលិស​ស៊ើប​អង្កេត​សហព័ន្ធ​ដែល​ជា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​កំពូល​នៅ​ក្នុង​ប្រទេស និង​លោក​ឧត្តមសេនីយ៍ ​Michael Rogers ​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ អាច​នឹង​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង ប្រសិន​បើ​រឿង​នេះ​ពិត​ជា​កើត​មាន​មែន​នោះ។ ពួកគេ​ទាំង​ពីរ​នាក់​នឹង​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​របស់​សភា ដើម្បី​ឆ្លើយ​នឹង​សំណួរ​នានា​របស់​តំណាងរាស្រ្ត។

អស់​រយៈពេល​២​សប្តាហ៍​ហើយ​ដែល​លោក ត្រាំ​ បាន​បដិសេធ​មិន​ព្រម​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ ហើយ​សូម្បី​តែ​មន្ត្រី​មួយ​ចំនួន​ រួម​ទាំង​ប្រធាន​សភា ​លោក Paul Ryan និង​តំណាងរាស្ត្រ​កំពូល​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ​ រួមទាំង​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​និង​សភា បាន​និយាយ​ថា គ្មាន​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​លើ​ការ​លួច​ថត​សំឡេងលោក ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មីនា ​ដូច​ដែល​លោក​បាន​អត្ថាធិប្បាយ​តាម​រយៈ​ការ​បង្ហោះ​សារ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម Twitter នោះ​ទេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG